ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលមានឈ្មោះល្បីនៅក្នុងវិស័យ សិល្បៈមានដែលមានឈ្មោះថា Ruby Lin ទើបតែបានលេចលឺ ដំណឹងមួយថា កាលពីពេលថ្មីៗនេះ នាងនៅតែម្នាក់ឯងនៅឡើយទេ តែនាងមិនបានប្រញាប់ក្នុងការរៀបការនោះឡើយ ។
នាងបាននិយាយថា នៅពេលដែលអ្នកបានជួបមនុស្សម្នាក់ ដែលអាចគ្រប់គ្រងចិត្ត និងការការគិតរបស់អ្នក គាត់គួរតែជាអ្នកដែល មានការផ្លាស់ប្តូរ គោលបំណង និងអ្វីផ្សេងៗនៅពេលដែលអ្នកស្រលាញ់គាត់ខ្លាំង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា នៅពេលដែលនាងក្រុមអ្នកកាសែតបានចោតសំណួរ ដោយសួរទៅកាន់នាងថា តើនាងស្រលាញ់មនុស្សប្រុសបែបមិច ? Ruby បានឆ្លើយថា នាងស្រលាញ់បុរសដែលមានរូបរាងសង្ហា ។
តារាស្រីរូបនេះ បានបន្តទៀតថា នាងវាគឺជាជម្រើសដូចតែមនុស្សប្រុសដែលជ្រើសរើសយក មនុស្សស្រីដែលមានមុខមាត់ស្អាតដូចគ្នា ។
តោះទៅទស្សនារូបភាពរបស់តារាស្រីរូបនេះ នៅខាងក្រោមទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop