CamNews

តារា 

ទីបំផុត! ធី សុវណ្ណថា បកស្រាយរឿង ត្រៀមថតខ្សែភាពយន្តខ្នាតធំ ដែលមានតម្លៃខ្លួន ១ លានដុល្លារ

ភ្នំពេញ ៖ ក្រោយលេចធ្លាយដំណឹង និងមានសារព័ត៌មានក្នុងស្រុកជាច្រើន រួមទាំង Camnews ផងដែរ បានចុះផ្សាយថា ធី សុវណ្ណថា កំពុងតែត្រៀមខ្លួន ដើម្បីថតរឿងភាគខ្នាតធំ ជាងគេបង្អស់ ព្រមទាំងមានតម្លៃខ្លួនដល់ទៅ ១ លានដុល្លារ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងនេះ ។ 


ដើម្បីឲ្យអស់ចម្ងល់ពេលនេះ អ្នកនយោបាយវ័យក្មេងរូបនេះបានក៏បានបកស្រាយ តាមរយៈហ្វេសប៊ុកផេករបស់ខ្លួន ដោយលើកឡើងថា "រឿងនេះ ខ្ញុំមិនទាន់សម្រេច១០០%ទេ
កំពុងស្ថិតក្នុងការចរចា មានឈុតខ្លះខ្ញុំមិនអាចថតបានទេ...
តម្លៃខ្លួនក៏មិនទាន់សម្រេចដែរ (សូមព័ត៌មានជួយកែតម្រូវ)" ។ 


តាមការលើកឡើងខាងលើរបស់ ធី សុវណ្ណថា ខាងលើនេះចង់បញ្ជាក់ថា តម្លៃខ្លួនចំនួន ១ លានដុល្លារសម្រាប់ថតរឿងខ្នាតធំ ដែលគេឯងល្បីតៗគ្នានោះគឺមិនមែនជាការពិតទេ ដូច្នេះហើយសូមឲ្យបងប្អូន កុំមានការយល់ច្រឡំតទៅទៀតឲ្យសោះ រីឯខ្លួននាងផ្ទាល់ ក៏កំពុងតែស្ថិតក្នុងចរចារផងដែរ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺថាកេរ្តិ៍ឈ្មោះរបស់ ធី សុវណ្ណថា មួយរយៈចុងក្រោយនេះ ហាក់បីដូចជាកាន់តែល្បីខ្លាំងនៅក្នុងវិស័យសិល្បៈ​ ៕

-ចុចអាន ៖ ធី សុវណ្ណថា ត្រៀមថតរឿងភាគខ្នាតធំ ដំបូងបង្អស់ដែលមានតម្លៃខ្លួនជិតមួយលានដុល្លារ




ដោយ ៖ គន្ធា


Tags: Thy sovantha