CamNews

ព័ត៌មានជាតិ 

មេកាខារ៉ាអូខេ កូលាប ពោធិ៍ចិនតុង ខឹងស្រីកំណាន់ ប្រចណ្ឌវ៉ៃខៀវ ភ្នែកសងខាង

ភ្នំពេញៈ មេការខារ៉ាអូខេកូលាប ពោធិ៍ចិនតុង ត្រូវបាននគរបាលប៉ុស្តិ៍ កាកាបឃាត់ខ្លួន បន្ទាប់ពី
ទទួល ពាក្យបណ្តឹង ពីនារីរងគ្រោះដែលជា ស្រីស្នេហ៍របស់ជនដៃដល់។ ហេតុការឃាត់ ខ្លួននេះ
កើតឡើង កាលពីវេលា ម៉ោង១និង១០នាទី យប់ ឈានចូលថ្ងៃទី៤ខែមករា ឆ្នាំ២០១៣ស្ថិតនៅ
ក្នុងហាងខារ៉ាអូខេ តាមបណ្តោយ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តក់ ហឿន ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរជា
បុគ្គលិក ខារ៉ាអូខេ កូលាបពោធិ៍ចិនតុង ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់កើតហេតុខាងលើ ត្រូវជា
សង្សានិងជនដៃដល់ ហើយត្រូវជនដៃ ដល់វាយជាច្រើនដៃឡើងខៀវភ្នែកទាំងសង្ខាង ។ ចំណែកឯ
ជនដៃដល់វិញមានឈ្មោះ ម៉ៅ ណន ភេទប្រុសអាយុ ៣៣ឆ្នាំមានមុខរបរជាមេកាខារ៉ាអូខេខាងលើ
ស្នាក់នៅក្នុងហាងខារ៉ាអូខេតែម្តង។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុខណៈ ភ្ញៀវកំពុងតែចូលទៅច្រៀងនៅក្នុងហាងខាងលើ
ស្រាប់តែ នារីរងគ្រោះបានមករករឿងគូស្នេហ៍របស់គេ ដោយជេប្រមាថ ប៉ាតណាប៉ាតណី ដៀលថ្មេះ
ដោយចោទប្រកាន់គូរ ស្នេហ៍របស់គេ លួចលាក់មានស្រីផ្សេងទៀត ដឹកយកទៅដេកផ្ទះសំណាក់
កាលពីយប់កន្លងទៅ ក្បត់ចិត្តនាង ដោយសារតែហាមប្រាមមិនស្តាប់ ទោះបីជាឃាត់យ៉ាងណាក៏នាង
មិនស្តាប់នោះ ហើយណាមួយខ្លាច ខ្មាសគេផង នោះ ជនដៃដល់ក៏ដាច់ចិត្តវាយនាងជាស្រីស្នេហ៍ ជា
ច្រើនដៃបណ្តាល ឲ្យខៀវភ្នែក ទាំង សង្ខាងតែម្តងទៅ ។ ចំណែកនារីរងគ្រោះជាស្រីស្នេហ៍វិញ បន្ទាប់
ពីត្រូវខៀវភ្នែកហើយនោះ ក៏រត់មកដាក់ពាក្យ បណ្តឹងឲ្យនគរបាលឃាត់ ជនដៃដើម្បីចាត់ការទៅតាម
ផ្លូវច្បាប់។

នគរបាលឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនដៃដល់មកសាកសួរហើយនោះ ជនដៃដល់បាននិយាយថា
ខ្លួនគឺជាសង្សារស់នៅជាមួយគ្នាអស់រយៈជាង១ឆ្នាំមកហើយ ពុំបានក្បត់ចិត្តនាងម្តងណាឡើយ ប៉ុន្តែ
ដោយសារតែមាន ពាក្យរចេចរចូចនោះ ទើបនាងច្រឡោតខឹង ហើយពេលគេបានព្យាយាមនិយាយ
ប្រាប់នាងដែរ ប៉ុន្តែនាងមិន ស្តាប់ទាល់តែសោះ ទើបដាច់ចិត្តវាយនាងទៅ ដោយសារតែខ្លាចខ្មាស
គេនៅក្នុងហាងនោះផង។

ប្រជាពលរដ្ឋរស់នៅម្តុំផ្លូវ២០០៤នោះបាននិយាយថា នៅតាមបណ្តោយផ្លូវ២០០៤នេះសំបូរទៅដោយ
ហាងផឹក ស៊ី ក្លិបកំសាន្តនិងខារ៉ាអូខេ ដែលរំខានដល់ដំណេកពួកគាត់ ហើយជាពិសេសនោះពេលផឹក
ស៊ីស្រវឹងឡូឡា ឬ ឈ្លោះទាស់គ្នា ស្ទើរតែរៀងរាល់យប់។

បច្ចុប្បន្នជនដៃដល់ត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី
កសាង សំណុំរឿងបញ្ចូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ