ព្រៃវែង៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ អ្នកលឿង ត្រូវគេជូនដំណឹងថា នឹងដាក់សម្ពោធឲ្យ ប្រើប្រាស់នៅខែមីនា ឆ្នាំ២០១៥ ដែលនៅប្រមាណតែ ៥ខែទៀតប៉ុណ្ណោះ។
ស្ពានអ្នកលឿងតម្លៃ ១៣១លានដុល្លារ នៃប្រាក់ជំនួយឥតសំណង របស់ប្រទេសជប៉ុន ត្រូវបានគេចាប់ផ្តើម កសាងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ ដែលមានបណ្តោយ ២.២១០ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ និងមានកំពស់ ៣៧,៥០ម៉ែត្រ។
រូបថតស្ពានអ្នកលឿង ខាងក្រោមនេះ គឺថតនៅម៉ោង ១២ និង៤០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ពីលើសាឡាងកំពុងចម្លង អ្នកដំណើរពីត្រើយ ខាងកើតទៅខាងលិច ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល