CamNews

ព័ត៌មានជាតិ 

វៀតណាម២នាក់ លួចទាក់ឆ្កែបាន៦ក្បាល ជួបគ្រោះថ្នាក់ចរាចរណ៍ នៅដង្ហើមចង្រឹត

ភ្នំពេញ៖មន្ត្រីមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៦មិថុនាឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរ មួយបានកើតឡើងនៅ ចំណុចខាងត្បូងស្ពានលេខ១០ ប្រមាណ៦០០ម៉ត្រ លើផ្លូវជាតិលេខ៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ដែលមានបុរស២នាក់ ជាជនជាតិវៀតណាម បានលួចទាក់ឆ្កែ ប្រជាពលរដ្ឋមិនដឹង ជាទាក់យកមកពីណាទេ ដោយមានឆ្កែចំនួន៦ ក្បាលជាប់ហ្នឹងខ្លួន បានបើកលឿនជ្រុលទៅ បុករថយន្តដឹកឥដ្ឋ ពីខាងក្រោយ បណ្តាលអោយ ប្រកាច់ដង្ហើមចង្រឹតទាំងពីរនាក់។

ពេលនេះឆ្កែទាំង៦ ក្បាលត្រូវនាំ យកមកប៉ុស្តិ ឯ មនុស្សដេកស្តូក រងចាំរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅ ៕




ប្រភព ៖ clicknews

ដោយ ៖ គន្ធា


Tags: Local news Social news