(ភ្នំពេញ)៖ ពិធីការិនីដ៏ស្រស់សោភា ឈរនៅលំដាប់ជួរមុខ ក្នុងចំណោមពិធីការនីល្បីៗរបស់កម្ពុជា អ្នកនាង ចាន់ កែវនិមល ត្រូវបានអ្នកខ្លះចាត់ទុកថា នាងជាខ្លាញីប្រចាំនៅក្នុងស្ថានីយទូរទស្សន៍ «ហង្សមាស» ព្រោះនាងមានអំណោច និងប្រជាប្រិយ ប៉ុន្តែតាមការពិត នាងជាមនុស្សសាមញ្ញម្នាក់ និងមានអធ្យាស្រ័យខ្ពស់ ដែលអ្នកណាក៏ចូលចិត្តនាងដែរ ពោលមិនយកអំណាច ឬក៏មុខមាត់មកអួតក្អេងក្អាងឡើយ។
អ្នកនាង ចាន់ កែវនិមល មិនត្រឹមតែមានរូបសម្រស់ស្រស់សោភា មានអំណោចផលពីធម្មជាតិ ក្នុងការបិយាយស្ដីនោះទេ នាងក៏ជាស្ត្រីម្នាក់ ដែលមានសុភមង្គល និងទ្រព្យសម្បត្តិ មានវីឡាដ៏ស្កឹមស្កៃ នៅស្ទឹងមានជ័យ សម្រាប់ឲ្យនាងរស់នៅសុខស្រួល មិនបាច់ខ្វាយខ្វល់រឿងអត់អង្ករច្រកឆ្នាំងនោះទេ។ ថ្វីត្បិតតែនាង កែវ ចាន់និមល មានអ្វីគ្រប់យ៉ាងក្នុងជីវិតក្ដី ប៉ុន្តែអ្វីដែលនាងមិនសុខសប្បាយចិត្តនោះ គឺនាងបែរជាបារម្ភ ពីរឿងអសន្តិសុខ សុវត្ថភាពក្នុងភូមិទៅវិញ ព្រោះនាងបានមើលឃើញថា សកម្មភាពចោរលួច ឆក់ ប្លន់ ហាក់មានសកម្មភាពកក្រើកឡើង គួរឲ្យភ័យព្រួយ។
អ្នកនាង ចាន់ កែវនិមល បាននិយាយក្នុងបណ្ដាញសង្គមអ្នកនាង ថា «សុំផុស status មួយណា! ព្រោះអត់ដឹងធ្វើម៉េច ? មិនលាក់បាំងអីទ ផ្ទះនៅជាប់សង្កាត់ហើយ នៅលោកចោរ អុកឡុកពេញភូមិ គាស់ ! ឡើងផ្ទះ! លួច ! ឥតល្ហែ មិនទាន់ដល់វេនទេ តែមុននឹងក្រោយគង់តែដល់ផ្ទះខ្ញុំហើយ ! ភូមិឃុំមាន សុវត្ថិភាព មានតែស្នើសុំលោកចោរហើយ! Pleas help Like m share ដើម្បីគាត់ជ្រាបផង ស្ទឹងមានជ័យអើយស្ទឹងមានជ័យ!»។
ពិធីការិនី ចាន់ កែវនិមល ហាក់ព្រួយបារម្ភខ្លាំង ពីសុវត្ថិភាព នៅក្បែរគេហដ្ឋានរបស់នាង ដែលសម្បូរទៅដោយចោរឆក់ចោរប្លន់ ឥតល្ហែ ព្រោះថ្ងៃណាមួយ អាចនឹងដល់ផ្ទះដល់អ្នកនាងមិនខាន៕









ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង