CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆាបឆេះ រោងស្នាក់នៅកម្មករ សំណង់បុរីពិភពថ្មី (មានវីដេអូ)

ភ្នំពេញ៖ នៅព្រឹកព្រលឹមម៉ោងជិត៦ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥នេះ អគ្គិភ័យ ដ៏សន្ធោសន្ធៅ បានឆាបឆេះ រោង ស្នាក់នៅកម្មករសំណង់ (ទំហំជាប់ៗគ្នាជាង១០០ម៉ែត្រ) របស់បុរីពិភពថ្មី ស្ថិតនៅការដ្ឋានបុរីពិភពថ្មីបឹងសាយាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ហេតុការណ៍អគ្គិភ័យនេះ បណ្តាលឲ្យបុរសកម្មករសំណង់ ពីរនាក់ ឪពុក និងកូន ត្រូវបានភ្លើងឆាបឆេះរលាកពេញ ខ្លួនប្រាណ។ ម៉ូតូកង់បីមួយគ្រឿង និងម៉ូតូមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះអស់ស្រុង។

ទោះបីជាយ៉ាងណា កម្លាំងសមត្ថកិច្ច អាជ្ញាធរ និងនគរបាលពន្លត់អគ្គិភ័យបាននិងកំពុងបាញ់ពន្លត់ព្រះអគ្គីយ៉ាង ញាប់ដៃញាប់ជើង។ បន្ទាប់ពីការអន្តរាគមន៍អស់រយៈពេលជាងកន្លះម៉ោង រហូតដល់ម៉ោង ៦ និង៣០នាទីភ្លើង ត្រូវបានពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងហើយ៕

អគ្គិភ័យឆាបឆេះ រោងស្នាក់នៅកម្មករ សំណង់បុរីពិភពថ្មីភ្នំពេញ៖ នៅព្រឹកព្រលឹមម៉ោងជិត៦ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥នេះ អគ្គិភ័យ ដ៏សន្ធោសន្ធៅ បានឆាបឆេះ រោង ស្នាក់នៅកម្មករសំណង់ (ទំហំជាប់ៗគ្នាជាង១០០ម៉ែត្រ) របស់បុរីពិភពថ្មី ស្ថិតនៅការដ្ឋានបុរីពិភពថ្មីបឹងសាយាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ក្នុងហេតុការណ៍អគ្គិភ័យនេះ មានកម្មករសំណង់មួយចំនួនត្រូវបានភ្លើងឆាបឆេះរលាកពេញខ្លួនប្រាណធ្ងន់ធ្ងរផង ដែរ។ទោះបីជាយ៉ាងណា កម្លាំងសមត្ថកិច្ច អាជ្ញាធរ និងនគរបាលពន្លត់អគ្គិភ័យបាននិងកំពុងបាញ់ពន្លត់ព្រះអគ្គីយ៉ាង ញាប់ដៃញាប់ជើង៕

Posted by Dap_News_Website on Monday, August 3, 2015

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Social News Cambodia PP