CamNews

ព័ត៌មានជាតិ 

រូបសំណាក លោក ជា វិជ្ជា នឹងបើកការដ្ឋាន សាងសង់ នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា រូបសំណាកលោក
ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់នោះ នឹងចាប់បើកការដ្ឋាន សាងសង់នៅថ្ងៃអាទិត្យ ទី
២១ ខែមេសា ឆ្នាំ២០១៣ បន្ទាប់ពីរូបសំណាករបស់លោក ត្រូវបានវិចិត្រករសាងសង់រួចរាល់។

សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោក ជា មុនី ជាប្រធាន បានធ្វើលិខិត
ផ្លូវការមួយច្បាប់ គោរពជូន លោក កែប ជុតិមា អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយ
ធ្វើការជូនដំណឹងថា រូបសំណាកលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណា
ចក្រកម្ពុជា បានឆ្លាក់រួចរាល់ហើយ ៗ សហជីពគ្រោងនឹងបើកការដ្ឋាន សាងសង់គ្រឹះរូបសំណាក
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ និងគ្រោង លើកដំឡើងរូបសំណាក លោក ជា វិជ្ជា ជាស្ថាពរ នៅ
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ ខាងមុខ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ