CamNews

តារា 

Nicole Kidman "ចាប់រំលោភ"​ ពិធីករ​ ​Jimmy ​Kimmel

កំពូល​តារា​របស់​អូស្ដ្រាលី Nicole Kidman បានធ្វើឱ្យ​ទស្សនិកជន មានការ​ភ្ញាក់ផ្អើល នៅពេល​នាង​បង្ហាញខ្លួន​ក្នុង​កម្មវិធី talkshow Jimmy Kimmel Live របស់​ស្ថា​និ​យ​ទូរទស្សន៍ ABC កាលពី​ថ្ងៃទី ២៤មករា កន្លងទៅ។

តារា​សំដែង​ដ៏​ល្បីល្បាញ​អាយុ ៤៦ឆ្នាំ នាង Nicole Kidman គឺជា​តារា​កិត្តិយស​ក្នុង​កម្មវិធី talkshow មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ច្រើន របស់​ស្ថា​និ​យ​ទូរទស្សន៍ ABC ។ នៅក្នុង​កម្មវិធី​នេះ ពិធីករ Jimmy Kimmel ត្រូវបាន​គេ "ចាប់ចង" ជាប់​នៅលើ​កៅអី លើ​ឆាក​សំដែង ដោយ​អ្នក​សំដែង Matt Damon ។

ឆ្លៀតឱកាស​នេះ បន្ទាប់ពី​បានបង្ហាញ​ខ្លួន ចេញពី​ជណ្ដើរយោង ដោយមាន​ការ​ឧទ្ទេសនាម​ពី ពិធីករ Matt Damon តារា​សំដែង​ស្រី នាង Nicole Kidman ក៏​ឆ្ពោះទៅ​កន្លែង​របស់ Jimmy Kimmel ដែល​កំពុង​ជាប់​ចំណង រួច​ធ្វើ​កាយវិការ "ចាប់រំលោភ" ក្នុង​ទឹកមុខ​សប្បាយរីករាយ។

សូមទស្សនា​ វីដេអូ​ ខាងក្រោម ​៖

 

ដោយ ៖ សីហា
ប្រភព ៖ Zing