កាលពីម្សិលមិញនេះ លោក Dome Pakorn ដែលជាតារាសម្ដែងប្រុស និងជាពិធីករ ដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើល ដោយលោកបានលេចវត្តមានក្នុង ទឹកដីប្រទេសខ្មែរ ។
បើយោងតាមគណនីអ៊ីនស្ដារក្រាមរបស់ លោក Dome Pakorn បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងបានផ្ដិតយករូបភាព នៅខាងមុខអង្គរវត្ត អមដោយទេសភាព ស្រស់ត្រកាល។
សម្រាប់ការអញ្ជើញមកប្រទេសកម្ពុជា លើកនេះ វាជាលើកទី១ផងដែរ ដែលតារាថៃរូបនេះ បានឆ្លៀតពេលទៅកម្សាន្តនៅខេត្តសៀមរាប ដែលជាតំបន់សម្បូរទៅដោយប្រាសាទបុរាណខ្មែរ និងសម្បត្តិវប្បធម៌នានាជាច្រើន។
ក្រោយឃើញបែបនេះហើយ មានហ្វេនៗជាច្រើន សប្បាយចិត្ត ដែល Idol របស់ខ្លួនមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជាបែបនេះ និងបានចែករំលែកតៗគ្នា និងបញ្ចេញមតិថា ចង់ជួបលោកផ្ទាល់គ្រប់គ្នាតែម្ដង៕
អត្ថបទ៖ ចំរើន