CamNews

ព័ត៌មានជាតិ 

កម្មកររោងចក្រ ជាង៤០នាក់ ដួលសន្លប់ ក្រោយឆ្លងចរន្តអគ្គិសនី

(កំពង់ឆ្នាំង)៖ កម្មការិនីរោងចក្រដេរស្បែងជើង មានឈ្មោះ LONG LEAD មានទីតាំង ស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ជាង៤០នាក់ បានដួលសន្លប់ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ ក្រោយពីមានហេតុការណ៍ឆ្លងចរន្តភ្លើង នៅក្នុងរោងចក្រ។

អធិការនគរបាលស្រុកសាមគ្គីមានជ័យ លោក ដួង ហុង បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់មានចំនួន៤២នាក់ ក្នុងនោះមានផ្ទៃពោះម្នាក់ បានដួលសន្លប់នៅកន្លែងរោងបាយ មុខរោងចក្រ បន្ទាប់ពីផ្អើលឆោឡោ ដោយសារតែមានហេតុការណ៍ទុស្សេខ្សែភ្លើង ធ្វើឲ្យពួកគេភ័យ។

តែយ៉ាងណាក៏ដោយ បើតាមលោកអធិការ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ ហើយមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ជីវិតនោះទេ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh