CamNews

ព័ត៌មានជាតិ 

ចូរប្រយ័ត្ន!!! ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះរថយន្តធំ ព្រោះទឹកហូរកាត់ខ្លាំង នៅ

(កំពង់ស្ពឺ)៖ សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍រថយន្តធំ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍បញ្ជាក់ថា បើយោងតាមកម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ដោយផ្នែកតាមបញ្ជាលោកអភិបាលខេត្តកំពង់ស្ពឺរថយន្តធំៗ នឹងផ្អាកចរាចរណ៍ដោយស្ថានភាពទឹក បានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរវែង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមានកម្លាំងអាវុធហត្ថ បានដាក់ការពារសុវត្តិភាពជូនម្ចាស់រថយន្ត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង ម៉្យាងការពារបាក់ខូចខាតផ្លូវជាតិផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news