យុវនារីឈ្មោះ Madelaine Zammit មកពី Adelaide ភាគខាងត្បូងប្រទេស អូស្រ្តាលី បាន
ធ្វើអោយមានការភ្ញាក់ផ្អើលទូទាំងប្រទេស និង នៅលើពិភព Internet តាមរយៈបទចំរៀង
បែបកំប្លែងមួយបទក្រោមចំណងជើងថា �Facebook� ដែលបាននិយាយរៀបរាប់អំពី ការ
រំខានផ្សេងៗ នៅពេលដែលនាងចូលទៅកាន់គេហទំព័រមួយនេះ ។
បទចំរៀង "Facebook" ត្រូវបាន Madelaine Zammit និពន្ធអស់រយៈពេល 3ខែ និងច្បាប់ផ្តើម
បង្ហោះឡើងលើ Internet លើកដំបូងនៅកំឡុងខែ 6 ។ Madelaine Zammit មានឈ្មោះល្បី
មួយផ្នែកដោយសារតែបទចំរៀងរបស់នាងបានរៀបរាប់អំពី ភាពសំបូរបែបនៅលើ គេហ
ទំព័រ Facebook ដែល Teen ភាគច្រើនតែងតែជួបប្រទះ និង មួយវិញទៀតគឺទេព្យកោសល្យ
ដេញហ្គីតា របស់នាង និងទឹកដមសំលេងរបស់នាង ។
បទចំរៀងរបស់ Madelaine Zammit ដេញជាចង្វាក់ (Folk) និងច្រៀងជាចង្វាក់ �Staccato� ។
"Facebook Song" របស់ Madelaine Zammit មួយផ្នែកនិយាយពីបញ្ហាមួយចំនួនដែល Teen
ទូទៅតែងតែជួបប្រទះ និង មួយផ្នែកទៀតនិយាយពីខ្លួននាងផ្ទាល់ នៅពេលដែលចូលទៅ
កាន់គេហទំព័រ Facebook ។ ក្នុងនោះបានរៀបរាប់តាំងពី មិត្តនៅលើ Facebook ដែលនាង
មិនដែលស្គាល់ សូម្បីតែនាងបានលប់ចោល ID Facebook របស់ពួកគេទៅហើយ តែពួកគេ
នៅតែតាម Add ឡើងវិញ ។ បន្ទាប់មកពេលដែលនាងរកបានដៃគូរដែលអាចនិយាយលេង
ជាមួយគ្នាបាន ស្រាប់តែបុរសម្នាក់នោះមានអាយុ 40 ឆ្នាំទៅហើយ ។ មិនទតែប៉ុណ្ណោះនាង
Madelaine Zammit ក៏បានរិះគន់ដល់អ្នកទាំងឡាយមួយចំនួន ដែលមិនធ្វើអ្វី អង្គុយតែមួយ
កន្លែង ចាំសរសេរ status ដើម្បីអោយមិត្តទាំងឡាយចូល ចុចលើប៊ូតុង "Like" ។ និយាយពី
ការ post រូបភាពផ្ទាល់ខ្លួនរបស់នាងឡើងលើ Facebook ជាដើម.... ។ ចុងបញ្ចប់ Zammit
បានបង្ហាញនូវ វិធីដោះស្រាយមួយគឺ...block ពួកទាំងនោះតែម្តង ។
បទចំរៀងនេះប្រហែលជាពិបាកស្តាប់បន្តិច ដោយសារតែចង្វាក់លឿន , ដោយឡែកចំពោះ
អ្នកដែល"ញៀន" Facebook នឹងយល់ថាបទចំរៀងរបស់ Madelaine Zammit ពិតជាមានន័យ
និងគួរអោយទាក់ទាញបំផុត ។ ដូច្នេះដើម្បីដឹងថាបទនោះមានចង្វាក់បែបណាទស្សនាជា
មួយ Camnew នូវ Clip ខាងក្រោមនេះ៖
តាមការអោយដឹងពីអ្នកគ្រប់គ្រងរបស់នាង Zammit និងមិត្តភក្តិ ស្និទស្នាលរបស់នាងគឺនាង
Sam Helyard និយាយនៅលើទំព័រ Sydney Morning Herald ថា Zammit មានក្តីរីករាយជាខ្លាំង
នៅពេលដែលដឹងថាមានមហាជនជាច្រើនបានគាំទ្រលើស្នាដៃរបស់នាង ។
និងមួយវិញទៀត Zammit ក៏មានស្នាដៃផ្ទាល់ខ្លួនចំនួន 5ផ្សេងទៀតដែលនឹងត្រូវដាក់ចេញ
នៅពេលដែលនាងបញ្ចប់ថ្នាក់មធ្យមសិក្សា ផងដែរ ៕
(ពី PLXH)
ដោយ៖ យ៉ាវីន