CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ចាក់សាំងដុតខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម ព្រោះខឹងម្តាយជំពាក់លុយអង្គការ និងអ្នកស្រុកច្រើនពេក

(ស្វាយរៀង)៖ បុរសម្នាក់ដាច់ចិត្តទិញសាំងចំនួន៣លីត្រ មកចាក់ស្រោចលើខ្លួន ហើយដុតធ្វើអត្តឃាតបណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បងប្អូនអ្នកជិតខាងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដន អាយុ ២៨ឆ្នាំ មុខរបរជាអ្នករត់រឺម៉ក់កង់បី មានទីលំនៅកន្លែងកើតហេតុខាងលើ។

ពួកគាត់បានបន្តទៀតថា ជនរងគ្រោះបានព្យាយាមចងកសម្លាប់ខ្លួន២ដងមកហើយ តែត្រូវអ្នកជិតខាងជួយសង្គ្រោះទាន់ ទើបតែពេលនេះ បានសម្លាប់ខ្លួនដោយដុតខ្លួនឯងតែម្តង។

ជនរងគ្រោះបាននិយាយថា ខ្លួនខ្មាសគេណាស់ ដោយសារម្តាយជំពាក់លុយអង្គការ និងអ្នកស្រុកជាច្រើនពេក៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Svay reang