CamNews

តារា 

Mark Prin និង Kimberly នាំគ្នាទៅស្វិត នៅឯប្រទេសកូរ៉េ

ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃដ៏ល្បី លោក Mark Prin និង នាង Kimberley គឺកាន់តែមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង ដែលមើលទៅកាន់តែមានសុភមង្គល ផ្ដល់ភាពកក់ក្ដៅឲ្យគ្នា និងមើលថែគ្នាទៅវិញទៅមកផងដែរ។

កាលពីពេលថ្មីៗនេះ គូស្នេហ៍ដ៏ស្វីតមួយគូនេះ បានទៅធ្វើដំណើរកម្សាន្តទៅប្រទេសកូរ៉េខាងង។ បើទោះបីជា អាកាសធាតុនៅទីនោះត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកទាំងពីរនៅតែ នៅក្បែរគ្នា ផ្ដល់ភាពកក់គ្នាឲ្យគ្នាជានិច្ច ឃើញហើយមិនសរសើរមិនបាន។

យ៉ាងណាមិញ ក្នុងការកម្សាន្តលើកនេះ លោក Mark Prin និង នាង Kimberly បានផុសរូបភាពគូជាមួយគ្នាយ៉ាងស្វីត ឃើញហើយមិនសរសើរមិនបាន។

​ក្រោយឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗ ពិតជាមានអារម្មណ៍រំភើបជំនួសគូស្នេហ៍អ្នកទាំងពីរ និង មើលទៅគួរឲ្យស្រឡាញ់មែនទែន៕