CamNews

ភាពយន្ត 

សត្រូវ របស់មនុស្សពីងពាង ឈ្មោះ វីណម (Venom) មានភាពយន្តខ្លួនឯងហើយ, ចាក់បញ្ចាំងចាប់ថ្ងៃនេះតទៅហើយ

វីណម (ឬ Venom) ជាខ្សែភាពយន្តថ្មីមួយ របស់ផលិតកម្ម Sony Pictures រួមសហការជាមួយ Marvel ដែលនិយាយពីដើមកំណើតរបស់វីណម (Venom)។

 

លោក Tom Hardy ដែលទស្សនិកជនធ្លាប់ស្គាល់ពីក្នុងរឿងល្បីជាច្រើន ដូចជា Mad Max: ផ្លូវកំហឹង, The Dark Knight Rises, The Revenant និង Dunkirk ត្រឡប់មកវិញ ដោយដើរតួជា Eddie Brock។ ឯលោកស្រី Michelle Williams ក៏ចូលរួមសម្ដែងផងដែរ ដោយគាត់ដើរតួជាគូកំណាន់របស់ Eddie ឈ្មោះ Anne។

 

ក្នុងភាពយន្តដែលកែសម្រួលចេញពីសៀវភៅរឿងត្លុករបស់ Marvel នេះ អ្នកកាសែតម្នាក់ឈ្មោះ Eddie កំពុងតែស៊ើបលើការពិសោធវិទ្យាសាស្ត្ររបស់ Life Foundation ដែលគាត់សង្ស័យថា ពួកគេយកមនុស្សមកពិសោធជាមួយនឹងទម្រង់ជីវិតមានពិសម្យ៉ាងឈ្មោះ វីណម។ ឆ្លៀតពេលដែលសត្វនោះបញ្ជាលើរាងកាយគាត់ គាត់ក៏ប្រើសត្វនោះ ដើម្បីកម្ចាត់ និងបើកទម្លាយការពិតដ៏ឃោរឃៅរបស់ពួក Life Foundation។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា មានទស្សនិកជនជាច្រើន កំពុងតែទន្ទឹងចាំរឿងនេះយ៉ាងអន្ទះសារ ហើយអ្វីដែលសំខាន់មួយទៀត សម្រាប់ហ្វេនរបស់ Marvel គឺ ភាពយន្តនេះមានឈុត Credit Scene ចំនួនពីរនៅចុងបញ្ចប់រឿង។

ចង់ដឹងថា ភាពយន្តនេះល្អដល់កម្រិតណា ហើយឈុត Credit Scene ទាំងពីរនិយាយពីអី? កុំភ្លេចមកទស្សនារឿង "វីណម" ដែលនឹងចាប់បញ្ចាំងក្នុងរោងភាពយន្តលេជេនទាំង ៦ សាខា, រោងភាពយន្ត Prime Cineplex ទាំង ២ សាខា និងរោងភាពយន្តឯកភ្នំ ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ៤ តុលានេះតទៅហើយ។

 

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE

 


ប្រភព ៖ Westec Media Limited