CamNews

តារា 

មនុស្សម្នារជាច្រើនបានទៅចូលរូមពិធីបុណ្យគំរប់ខួប 1ឆ្នាំនៃការស្លាប់របស់ Park Yong Ha

មានរយៈពេលមួយឆ្នាំពេញនៃការស្លាប់របស់តារាភាពយន្តកូរ៉េខាងត្បូងដ៏ល្បីឈ្មោះគឺលោក
Park Yong Ha ។ ថ្ងៃនេះ(30/06) នៅក្នុងពិធីរំលឹកខួបរបស់លោក គេឃើញមានមិត្តភក្តិ និង
អ្នកគាំទ្រ Park Yong Ha មានទាំងជនជាតិកូរ៉េ និង ជប៉ុន ជាច្រើនបានមកចូលរួម យ៉ាងកុះក
ដែលពិធីនេះធ្វើឡើងនៅឯទីវត្តអារាមមួយនៅក្នុងប្រទេស កូរ៉េខាងត្បូង ។

គួរបញ្ជាក់ថាតារាភាពយន្តលោក Park Yong Ha បានទទួលមរណៈភាពកាលពីថ្ងៃទី 30 ខែ
មិថុនា ឆ្នាំ 2010 ដែលការស្លាប់នេះគឺលោក ធ្វើអត្តឃាតដោយចងក៏នៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់
លោក ។

ថ្ងៃនេះ(30/06)គឺជាថ្ងៃរំលឹកខួប គំរប់មួយឆ្នាំ របស់លោក ។ ពិធីនេះធ្វើឡើងនៅវត្តមួយមាន
ឈ្មោះថា Yakcheon នៅឯ Paju, ខេត្ត Gyeonggi ។ មានអ្នកនិយមគាំទ្រលោក ប្រមាណជា
1500 នាក់មកពីប្រទេសជប៉ុន និងមិត្តភក្តិ អ្នកគាំទ្រ ជាតិកូរ៉េ ជាច្រើនបានមកចូលរួមក្នុង
ពិធីនេះ ។



បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយតែអ្នកគាំទ្រនៅតែបន្តចូលរួម ។





បើទោះបីជា Park Yong Ha បានស្លាប់ទៅអស់រយៈពេលមួយឆ្នាំទៅហើយក្តី តែអ្នកគាំទ្រ
ទាំងឡាយនៅតែមិនអាចទប់ទឹកភ្នែកបាន នៅពេលដែលរំលឹកពីលោក ។

ម្ចាស់កម្មវិធីបុណ្យ បានបញ្ចាំងនូវ Clip វីដេអូ រំលឹកដល់ Park Yong Ha នៅទីលានបរិវេណ
វត្តអារាម ៕
ពី Nate
រដ្ឋា

Tags: