CamNews

កំសាន្ត 

អ្នកកាសែតសួរកញ្ញា Mookda Narinrak ថា មានលួចប្រតិព័ទ្ធលោក Takphet Lekawijit ឬទេ

មួយរយៈចុងក្រោយនេះ កញ្ញា Mookda Narinrak បានផ្ដល់បទសម្ភាសន៍ទៅកាន់អ្នកកាសែត និងបានសារភាពថា នាងកំពុងលួចប្រតិព័ទ្ធបុរសម្នាក់ ។ ក៏ប៉ុន្ដែ កញ្ញាពុំបានបង្ហើបឱ្យដឹងថា បុរសម្នាក់នោះជានរណានោះទេ ។



អ្នកកាសែត បានសួរថា តើកញ្ញា មានលួចប្រតិព័ទ្ធតារាប្រុសស្ថិតក្រោមទ្រនុំស្ថានីយ៍ទូរទស្សន៍ Thai channel 7 លោក Takphet Lekawijit ដែរ ឬទេ។ រំពេចនោះ កញ្ញាបានឆ្លើយតបថា “ទេ” ចំពោះសំនួរ ដែលអ្នកកាសែតបានសួរ ។



សម្រាប់លោក  Kem Hussawee កញ្ញា បាននិយាយថា លោកគ្រាន់តែជាមិត្ដរួមអាជីព និងគួរឱ្យទុកចិត្ដ ដែលគាំទ្រគ្នាទៅវិញទៅមកប៉ុណ្ណោះ ។ អ្នកគាំទ្រថៃ និងអន្ដរជាតិជាច្រើន ប្រាថ្នាចង់ឱ្យលោក Kem Hussawee និងកញ្ញា Mookda Narinrak ស្រឡាញគ្នាក្នុងជីវិតពិត ។



តារាទាំងពីររូបនេះ មានភាពស៊ីមេទ្រីនឹងគ្នាណាស់ នៅពេលសម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដភាគថៃរបស់ស្ថានីយ៍ទូរទស្សន៍ Thai channel 7 រឿង “So Wayree” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate