CamNews

តារា 

ធ្លាយតម្លៃខ្លួនតារាល្បី នី រតនា, ដួង វិរៈសិទ្ធ, សួស វីហ្សា និង វីឌីណែត តិចថាអត់ជឿអីទៅ

(ភ្នំពេញ)៖ ទស្សនិកជនមួយចំនួនពិតជាបានជ្រាបពី តំលៃខ្លួនតារាចម្រៀងល្បីៗមួយចំនួន ដូចជា លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សុគន្ធ និសា អ្នកនាង ពេជ្រ សោភា រួចរាល់ហើយដោយឡែកទស្សនិកជន មិនទាន់បានជ្រាបពីតំលៃ តារាចម្រៀងដែលមិនល្បីល្បាញខ្លាំង តែក៏ស្ថិតក្នុងតារាងតំលៃស្ទើរមិនគួរឲ្យជឿដែរ ។


តោះមើលតំលៃពួកគេបន្តិចមើល ៖
១ តារាចម្រៀងលោក ដួង វិរៈសិទ្ធ តារាចម្រៀងរបស់ផលិតកម្មភ្លេងរីខត និងជាម្ចាស់ពាន I Am a singer Cambodia ដំបូងគេ លោកមានតំលៃខ្លួនទៅតាមទំហំនៃកម្មវិធីនីមួយៗ មិនទៀងទាត់ តែសម្រាប់តំលៃក្នុងពេលចេញច្រៀងតាមមង្គលការ ឬ ជប់លៀងផ្សេងៗ តំលៃខ្លួនពី ៨០០ទៅ១២០០ដុល្លារតំលៃក្នុងការចេញខនសឺតអាចលើសពីនេះ សម្រាប់ក្រុមហ៊ុនផ្សេងៗ ។

២ តារាចម្រៀង លោក នី រតនា ម្ចាស់ពានCambodian Idol មានដើមកំណើតពីខេត្តកំពង់ធំ ដែលក្រោយពីជាប់ជ័យលាភីភ្លាម តំលៃខ្លួនលោកក៏កើនគុណទ្វេជាបួនជាប្រាំ ដែលសម្រាប់កម្មវិធីមង្គលការក្នុងភ្នំពេញលោកយក ៩០០ដុល្លារ ហើយតំលៃខនសឺតផ្សេង ពី១០០០ដុល្លារឡើងទៅតាមកម្មវិធីតូចធំ ។

៣ កញ្ញា សួស វិសា តារាចម្រៀងដែលកំពុងតែជ្រកកោនក្នុងផលិតកម្មហង្សមាស កញ្ញា សួស វិសា ថ្វីត្បិតែទើបតែជ្រកកោនក្នុងផលិតហង្សមាស តែនាងទទួលបានការលើកស្ទួយយ៉ាង ច្រើនពីសំណាក់ផលិតកម្មមួយនេះ ដែលធ្វើឲ្យនាងហាក់មានលំនឹងក្នុងវិស័យសិល្បៈមួយនេះ ម្យ៉ាងនាងក៏មានសមត្ថភាពមិនធម្មតាដែរ ព្រោះនាងបុរាណក៏បាន សម័យក៏មិនចាវ រាំក៏មិនអន់ ពោលនាងមិនខុសអ្វីពីសុគន្ធកញ្ញានោះទេ ។ សួស វិសា មានតំលៃខ្លួនសម្រាប់កម្មវិធីមង្គលនានា មានចន្លោះពី ៨០០ទៅ១០០០ដុល្លា រទៅតាមកម្មវិធីផ្សេងៗ បើការប្រគំតន្ត្រីក្រុមហ៊ុនផ្សេងៗអាចមានតំលៃចាប់ពី ១០០០ដុល្លាឡើងទៅ ។

៤ កញ្ញា វីឌីណែត តារាចម្រៀងឈាមជ័រអ្នកសិល្បៈម្នាក់នេះក៏មិនធម្មតាដែរ ថ្វីត្បិតតែចូលសិល្បៈបានរយៈពេលខ្លីតែតំលៃខ្លួនមិនណយដែរ ពោលនាងមានតំលៃស្មើរតារាស្រករគ្នាក្នុងផលិតកម្ម ពោលប្រហែលនឹងសួស វិសា គឺចន្លោះពី៨០០ដុល្លារឡើងទៅ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង