CamNews

តារា 

សម្លឹងមើលចំណង់ចំណូលចិត្តរបស់តារាកូរ៉េខាងត្បូង ពេលទំនេរ

តើអ្នកគិតថាតារាកូរ៉េខាងត្បូងចូលចិត្តធ្វើអី្វដើម្បីជាការកំសាន្តដូចនឹង​មនុស្សធម្មតា? តារាៗនៅប្រទេសនេះក៏មានចំណង់ចំណូលចិត្តរៀងៗខ្លួនក្នុងជីវិតរបស់ខ្លួនដូចជា
ថតរូប បាល់ទាត់ ប្រកូតរថយន្តឬ បរិច្ចាគឈាម ជាដើម

១. ថតរូប

របៀបកំសាន្ត ពោរពេញដោយសិល្បះនេះ គឺជាចំណង់ចំណូលចិត្តដ៏ធំរបស់ Bi Rain។ រាល់
ពេលទំនេរគាត់តែងតែទៅថតរូប។ សូម្បីតែ Rain ក៏បានចាត់ចែងការ​តាំងពិព័រណ៌​បណ្តារូបថត​
របស់ខ្លួន។

Bae Doo Na ក៏ជាអ្នកចូលចិត្តការកំសាន្តថតរូបនេះយ៉ាងខ្លាំងដែរ។ នាងក៏ជាអ្នកនិពន្ធរបស់
សៀវភៅ​ 3ក្បាលស្តីពីទេសចរណ៍ ដែលត្រូវបានគេរកទិញជាច្រើន។



២. គូរគំនូរ

ការកំសាន្តគូរគំនូរទាមទារសិល្បះវិទ្យាខ្ពស់នេះ ក៏ទាក់ទាញបានតារាកូរ៉េខាងត្បូង​ជាច្រើន
ចូលរួមដែរ។ រួមមាន Ha Jung Woo, Won Bin, Goo Hye Sun, Shim Eun Ha។ មិនត្រឹមតែ
ប៉ុណ្ណោះ អ្នកនឹងត្រូវរំភើបចិត្ត ដោយការគូរគំនូរដ៏ប៉ិនប្រសប់ របស់ Ha Jung Woo។ ហើយ
គាត់ក៏មានពិព័រណ៌ចំនួន 3 របស់ខ្លួនផងដែរ។



៣. បាល់ baseball

មិនត្រឹមតែជាប្រភេទកីឡាមួយល្បីនៅប្រទេសអាមេរិកនោះទេ។ baseball ក៏ជាចំណង់
ចំណូលចិត្តរបស់តារាបុរសជាច្រើននៅប្រទេសនេះ។យើងអាចរាប់ឈ្មោះក្រុម baseball
ដូចជា Jaemisamah, Han, Jomajoma, និង Play Boys។ ក្នុងនោះក្រុម Play Boys ជាក្រុម
មួយដែលត្រូវបាន​ចាប់អារម្មណ៍​ជាងគេដោយវត្តមានរបស់តារាល្បីដូចជា Jang Dong Gun,
Jung Woo Sung, Hyun Bin, Jo In Sung, Gong Yoo, Gong Hyung Jin, Kim Seung Woo។
ដូច្នេះ អ្នកគាំទ្ររបស់ក្រុមនេះ ភាគច្រើនជាស្ត្រី។



៤. បាល់ទាត់

បាល់ទាត់គឺជាប្រភេទកីឡាល្បីបំផុត លើលោកនេះ ក៏ត្រូវបានតារាបុរសចូលចិត្តជាខ្លាំង។
គេបាន​បង្កើតឡើងនូវក្រុមបាល់ទាត់ �FC Men� ក្នុងនោះមានតារាជាច្រើនដូចជា៖ សមាជិក3នាក់របស់ក្រុម JYJ, Yang Yo Seob, Yoon Do Yoon, Lee Gi Kwang របស់
B2ST, Changmin (2AM), Soo Hyun (UKISS), Kim Huyn Joong, Song Joong Ki, Kim
Bum, Lee Wan, Yoo Seung Ho, Park Gyun Hyung, Lim Joo Hwan។ល។

៥. ស្ទូចត្រី

បោះចោលនូវសេចក្តីបារម្មណ៍ទាំងឡាយ តារាបុរសកូរ៉េខាងត្បូងជាច្រើនបានញៀន
នូវការស្ទូចត្រី។ ឧទារហណ៍គឺករណីរបស់ Kim Rae Won។ ដោយឥទិ្ធពលពីឪពុក គាត់ចេះស្ទូចត្រីតាំងពីពេលនៅក្មេង។ នៅពេលទំនេរ តារាភាពយន្តរូបនេះ ច្រើនតែទៅ
ស្ទូចត្រី។ គាត់បាននិយាយថា៖ �ខ្ញុំរៀនបានការគ្រប់គ្រងខួរក្បាល និងបេះដូងតាម​រយះ​
ការស្ទូចត្រីនេះ�។

Joo Jin Mo ក៏ជាតារាម្នាក់ចូលចិត្តកីឡារបៀបនេះ។ ក្នុងបទសម្ភាសន៍មួយ Joo Jin Mo
បានចែករំលែកថា៖ "មានម្តង ខ្ញុំបានទៅស្ទូចត្រី។ ហើយគេមិនអាចមើលឃើញថាជា
ខ្ញុំនោះទេ ពីព្រោះពុកមាត់ខ្ញុំវាវែងណាស់ទៅហើយ។

ក្រៅពីនោះ Bae Yong Joon ឬ Kim Hyun Joong ក៏ជាតារាពីរនាក់ជក់ចិត្តនឹងការស្ទូចត្រីដែរ។

៦. ដើរកំសាន្តផ្លូវឆ្ងាយ

តារាស្រីដូចជា Jeon Ji Hyun, Lee Hyori, Jeon Do Yeon និង Son Ye Jin សុទ្ធតែចូលចិត្ត
ការដើរបែបនេះ។ គេច្រើនតែដើរជាមួយមិត្តភ័ក្ត ឬជាមួយនឹងអ្នកតំណាងក្នុងក្រុមហ៊ុន។ មានពាក្យចចាមអារាមថា គេច្រើនតែដើរនៅតំបន់ភ្នំ Chung-gae និង Bukhan ក៏ប៉ុន្តែគេ
តែងតែក្លែងខ្លួន ដោយវ៉ែនតាខ្មៅ និងមួក។

៧. លេង golf

golf គឺជាកីឡាលេងកំសាន្តមួយក៏ប៉ុន្តែវាក៏ត្រូវការបច្ចេកទេសជាច្រើនដែរ។ក្រុមមួយឮក្នុង
ចំណោមក្រុម golf ល្បីគឺ �Shingulbungul� ដែលមានតារាបុរសល្បីជាច្រើនដូចជា : Jang
Dong Gun, Kim Seung Woo, Joo Jin Mo, Jung Joon Ho, Ahn Sung Gi, Park Joong Hoon,
Han Suk Kyu, Shin Hyun Joon និង Ahn Jae Wook។
៨. ប្រណាំងរថយន្ត

Lee Se Chang និង Ryu Si Won ជាតារាពីរនាក់ដែលចូលចិត្តកីឡាប្រភេទនេះ។ Lee Se
Chang មានបទពិសោធន៍ ៩ឆ្នាំនៅលើផ្លូវប្រកួត ហើយគាត់ក៏ជាមេក្រុម របស់ក្រុមប្រកួត
រថយន្ត​របស់អ្នកសិល្បករឈ្មោះ �R-Stars�។ រីឯ Ryu Si Won ជាអ្នកបង្ហាត់ និងជាអ្នក
ប្រកួតរបស់ក្រុម EXR Team 106។
៩. បរិច្ចាគឈាម

ស្តាប់ហើយ មើលទៅប្រហែលវាចម្លែកបន្តិច។ ក៏ប៉ុន្តែនោះជាចំណង់ចំណូលចិត្តរបស់
តារាភាពយន្ត Choi Kang Hee។ នាងបានបង្ហើបប្រាប់ឲ្យដឹងថារាល់ពេលឃើញរថយន្ត
បរិច្ចាគឈាម នាងត្រូវបរិច្ចាគឈាមជាមិនខាន។ នៅឆ្នាំ 2006 Choi Kang Hee ត្រូវបាន
ទទួលរង្វាន់ អ្នកបរិច្ចាគឈាម ពីកាកបាទក្រហមរបស់កូរ៉េខាងត្បូង ដោយសារមានជាង
30លើក ដែលនាងបានបរិច្ចាគឈាម។

១០. ប្រមូលតុក្កតារូបយក្ស បិសាច

អ្នកសម្តែងរឿង Kang Dong Won ពិតជាជក់ចិត្តចំពោះការប្រមូលបណ្តាតុក្កតារូបយក្សនិង
បិសាច។ ចំណង់ផ្សេងទៀតរបស់ Kang Dong Won គឺការរចនាអីវ៉ាន់ក្នុងផ្ទះដោយខ្លួនឯង។ គាត់ចូលចិត្តធ្វើរអីវ៉ាន់ទាំងនោះពីឈើ។ ទូក្នុងបន្ទប់បាយ កៅអី ទូដាក់CD ទូដាក់សៀវភៅ
តុធ្វើការ... ទាំងអស់គឺត្រូវធ្វើដោយ Kang Dong Won។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានជួយ
បងស្រីគាត់​ក្នុងការតុបតែងអីវ៉ាន់ក្នុងហាងកាហ្វេ ហើយក៏បានធ្វើតុមួយជូនបងស្រីទៀត។


ប្រភព៖ afamily
ដោយ៖ ណាវី ។

Tags: