CamNews

ព័ត៌មានជាតិ 

ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ លើផ្លូវឧកញ៉ា ម៉ុង ឫទ្ធី

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរមួយ កើតឡើងកាលពីវេលាម៉ោង២០និង១០នាទី យប់ថ្ងៃទី០៦ ខែ
មករា ឆ្នាំ២០១៣ រវាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យស្លាប់ បុរសម្នាក់និង០២នាក់ ទៀត រងរបួស ធ្ងន់
ត្រូវគេដឹកយកទៅសង្គ្រោះបន្ទាន់។

លោក ស៊ិន សុវណ្ណ នាយរងផ្នែកចរាចរ នគរបាលខណ្ឌសែនសុខ បានឱ្យដឹងថាហេតុការណ៍
នេះកើតឡើងនៅចំណុច មុខផ្ទះលេខ២១៤ ផ្លូវ១៩២៨ ផ្លូវឧកញ៉ាម៉ុង ឫទ្ធី ស្ថិតក្នុងភូមិបាយ៉ាប
សង្កាត់ភ្នំពេញថ្មី ។ ជនរងគ្រោះដែលបានបាត់បង់ជីវិត ជាអ្នកជិះម៉ូតូម៉ាកស៊ីរូសពីក្រោយមាន
ឈ្មោះ យឿង ហុង អាយុ៣៥ឆ្នាំ មានមុខ របរជាងបាញ់ថ្នាំរថយន្ដ មានទីលំនៅភូមិអណ្ដូង៣
សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកអ្នកឌុបមានឈ្មោះ អ៊ុង ចំរើន
អាយុ ២២ឆ្នាំ ស្នាក់ នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ដោយឡែកភាគីម្ខាង ទៀត
ជិះម៉ូតូម៉ាកអេសអិលមានឈ្មោះ ជី ចាន់ថូ អាយុ២៥ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ រស់នៅ
ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។

លោកនាយរងផ្នែក ស៊ិន សុវណ្ណ បានបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះបើកបរម៉ូតូ ម៉ាកស៊ីរួស
ឌុបគ្នា០២នាក់ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុច កើតហេតុបានប្រជែង រថយន្ដក្រ
ឡុកស៊ីម៉ងត៍ កំពុងបើកស្របទិសគ្នាបំណងប្រជែង ប៉ុន្ដែក៏បានវាក់គ្នាជាមួយម៉ូតូអេសអិល ដែលកំ
ពុងបើកបញ្ច្រាសទិសពីកើត មកលិច បណ្ដាលឱ្យបុកគ្នាពេញមួយទំហឹង ខ្ទាតចូលកង់ក្រោយរថ
យន្ដកិនស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុដោយឡែក ០២នាក់ទៀត រងរបួស ធ្ងន់ត្រូវបានគេ បញ្ជូន
តាមរថយន្ដ សង្គ្រោះទៅកាន់ មន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្ដក្រឡុកស៊ីម៉ងត៍ បានគេចបាត់
ស្រមោល៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ