CamNews

ព័ត៌មានជាតិ 

បើកទួរីស ធ្លាក់ប្រឡាយទឹក អ្នក ដំណើរ​ ព្រលឹងចុងសក់

កំពត ៖ រថយន្ដទួរីស បើកគេចកង់ធ្លាក់ ចូលទៅក្នុងទឹកប្រឡាយ តែសំណាងល្អអ្នក ដែលជិះក្នុង
រថយន្ដនោះ ពុំមានគ្រោះថ្នាក់។

ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង ១០ និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០១៣
នៅលើកំណាតផ្លូវជាតិ លេខ ៣ កំពត-ព្រះសីហនុ ស្ថិតក្នុងផ្លូវទ្វីរ ខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុង
កំពត ខេត្ដកំពត ។

នគរបាលបានឱ្យដឹងថា មុនពេលកើត ហេតុ រថយន្ដទួរីសខាងលើបានបើកចុះពី លើស្ពានថ្មកំពង់
បាយ ពីកើតទៅលិច ដោយដឹកអ្នកដំណើរ ប្រមាណ ១៥នាក់ ពេលដល់ កន្លែងកើតហេតុ បានគេច
កង់ដែលតាម្នាក់ ជិះកាត់ទទឹងផ្លូវ ប៉ុន្ដែ មិនទាត់ឆ្លងផុតផ្លូវ ផង គឺដល់ចំណុចកណ្ដាល នៃផ្លូវគាត់បាន
បក ក្រោយវិញ ចៃដន្យរថយន្ដដែលកំពុងរត់ពី ស្ដាំដៃនោះ ខ្លាចបុកអ្នកជិះកង់ក៏បើកគេច ជ្រុលចង្កូត
ធ្លាក់ទៅក្នុងទឹកប្រឡាយតែម្ដង ទៅ ។រថយន្ដម៉ាកទួរីស ដឹកអ្នកដំណើរពាក់ ស្លាកលេខភ្នំពេញ ២ធ-
៣៩៣៧ ។

ក្នុងនោះដែរ នគរបាលចរាចរក៏បាន អនុញ្ញាតឱ្យអ្នកបើករថយន្ដ ដែលជាម្ចាស់ រថយន្ដខាងលើរក
មធ្យោបាយស្ទូចយក រថយន្ដនោះមកវិញ ដោះស្រាយដោយខ្លួន ឯង ពីព្រោះគ្មានអ្នករងគ្រោះថ្នាក់
ពាក់ព័ន្ធ នឹងផ្លូវច្បាប់ឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ