CamNews

ព័ត៌មានជាតិ 

បុកបន្ត កន្ទុយគ្នា ដោយសារ ខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញៈ រថយន្តបីគ្រឿងបានបុក បន្តកន្ទុយគ្នាដោយសារ តែរថយន្តខាងមុខ ជាន់ប្រ្វាំងបន្ថយ
ល្បឿន ហើយរថយន្តពីរគ្រឿងទៀត បើកតាមក្រោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត
ដែលនៅពីមុខបណ្តាល ឲ្យខូចខាតរៀងៗខ្លួន ចំណែក រថយន្តនៅពីមុនគេ នោះបើកទៅបាត់។
  ហេតុការនេះកើតឡើង កាលពីវេលា ម៉ោង១១ និង១០នាទី ថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២
ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី
ភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទី១ជាប្រភេទរថយន្ត បែនតែគេពុំចាំស្លាកលេខ
នោះទេ បន្ទាប់ ពី កើតហេតុបានបើកបរ ចេញទៅបាត់ រថយន្តទី២ប្រភេទហ៊ីយ៉ានដាយ ពណ៌ស
ដឹកក្រដាស ពាក់ស្លាកលេខភ្នំ ពេញ 3B-8465 រងការខូចខាតផ្នែក ខាងមុខ និងខាងក្រោយ អ្នក
បើកបរមានឈ្មោះ ជុំ ប៊ុន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ ជាអ្នកបើកបរ រស់នៅភូមិត្រាំខ្នា
ឃុំត្រាំខ្នា ស្រុកត្រាំកក់ ខេត្តតាកែវ និងរថយន្តទី៣ ម៉ាកហ៊ីយ៉ាន ដាយពណ៌ខៀវ ពាក់ស្លាកលេខ
ភ្នំពេញ3B-6559  រងការខូចខាតផ្នែកខាងមុខ អ្នកបើកបរ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះ
ទេ ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុរថយន្តទី១ បើកបរក្នុងទិសដៅ ពីកើតទៅលិច លុះដល់
ចំណុច កើតហេតុ ដោយសារតែមានមនុស្ស ម្នាដើរផ្លូវក៏បាន ជាន់ប្រ្វាំងបន្ថយល្បឿន ប៉ុន្តែមានរថ
យន្ត ពីរគ្រឿង ដែលបើកពីក្រោយ យ៉ាងប្រគៀកប្រកិតថែមទាំងខ្វះការប្រុងប្រយ័ត្នទៀតផងនោះ
ក៏ជ្រុលទៅបុកបន្ត កន្ទុយគ្នា បណ្តាលឲ្យខូចខាតរៀងៗខ្លួន ប៉ុន្តែរថយន្តទី២ខូចខាតធ្ងន់ធ្ងរជាងគេ
ចំណែកឯរថយន្តដែលនៅពី មុខវិញក៏បាន បើក គេចខ្លួនទៅបាត់ រីឯរថយន្តទី២និងទី៣ត្រូវបាននគរ
បាល ចរាចរខណ្ឌពោធិ៍ សែនជ័យចុះទៅធ្វើ ការវាស់វែងនិងអូសយកទៅរក្សា ទុកនៅ អធិការដ្ឋាន
នគរបាលខណ្ឌដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ