CamNews

កំសាន្ត 

មិនធម្មតា! ខ្សែភាពយន្ដទាំងនេះ ទើបចាក់បញ្ចាំង តែបានពិន្ទុវាយតម្លៃខ្ពស់បំផុត

ស្នាដៃផលិត និងទេពកោសល្យសម្ដែង ពិតជាកត្ដាសំខាន់ ដែលអាចធ្វើឱ្យខ្សែភាពយន្ដមួយរឿងៗ ល្អមើលទៅបាន ។ ជាក់ស្ដែង ខ្សែភាពយន្ដទាំង ៦ រឿងនេះ ទទួលបានពិន្ទុវាយតម្លៃខ្ពស់បំផុត សម្រាប់សប្ដាហ៍ទី១ នៃឧសភា ឆ្នាំ ២០២១  ដោយសារតែទឹកដៃផលិតរបស់អ្នកនិពន្ធ និង​ទេពកោសល្យសម្ដែងរបស់តារាសម្ដែង។

១. ខ្សែភាពយន្ដរឿង Talay Duerd (Ch7)



តាមរយៈការសម្ដែងដោយតារាប្រុសស្រីលោក Louis Hesse D’ Alzon និងកញ្ញា Tubtim Anyarin ខ្សែភាពយន្ដរឿង “Talay Duerd” ទទួលបានពិន្ទុវាយតម្លៃ 4.7, 4.6, និង 4.4 ភាគរយ សម្រាប់ភាគបញ្ចប់ ។

រឿង Tukta (Ch7)



តាមរយៈការសម្ដែងរបស់ Kitkong Kharmkrith និង Maggi Apa ខ្សែភាពយន្ដ “Tukta” ទទួលបានពិន្ទុវាយតម្លៃ 3.0 និង 3.5 %  សម្រាប់ភាគ ១០ និង ភាគ ១១ ។

រឿង  Plerng Prissana (Ch7)



សម្រាប់ភាគ ៩ និងភាគ ១០ ខ្សែភាពយន្ដ “Plerng Prissana” ដែលសម្ដែងដោយ Om Akapan និង  Sammy Cowell ទទួលបានពិន្ទុវាយតម្លៃជាប់កំណត់ត្រា 3.2 និង  3.3 ភាគរយ ។

រឿង Maya Sanaeha (Thai TV3)



ខ្សែភាពយន្ដរឿង “Maya Sanaeha” ដែលសម្ដែងដោយលោក Ken Phupoom និងកញ្ញា Ice Preechaya  បញ្ចាំងចប់ ជាមួយនឹងពិន្ទុវាយតម្លៃ 2.8 និង 3.3 ភាគរយ ។

រឿង Ubat Rai Ubat Ruk (Thai TV3)



តាមរយៈការសម្ដែងរបស់លោក Masu Junyangdikul និងកញ្ញា Mo Monchanok ខ្សែភាពយន្ដ “Ubat Rai Ubat Ruk” ឈានដល់ពិន្ទុវាយតម្លៃ 2.2, 2.4, និង 2.4 ភាគរយ ។

រឿង Krachao See Da (ONE 31)



តាមរយៈការសម្ដែង ដោយលោក God Jirayu និងកញ្ញា Nune Woranuch, ខ្សែភាពយន្ដ  “Krachao See Da” ទទួលបានពិន្ទុវាយតម្លៃ 2.0 និង 2.3 ភាគរយ សម្រាប់ភាគបញ្ចប់ ៕



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates