ព័ត៌មានកំសាន្ត ៖ ក្រោយសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ជិវិតគូរបស់នាង លោក Phutanate Hongmanop និងភរិយានាង Butsakon tantiphana ហាក់បីដូចជារស់នៅបានចុះសម្រុងនឹងគ្នាល្អខ្លាំងណាស់ ព្រោះចេះយោគយល់នឹងអាធ្យាយស្រ័យគ្នាបានយ៉ាងល្អ ។
គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីរៀបការទើបតែបាន ១ ថ្ងៃ ស្រាប់តែនាង Butsakon tantiphana ដែលជាភរិយាឆុងមីឲ្យស្វាមីជាអាហារពេលព្រឹក ក៏បានធ្វើឲ្យ Fans ជាច្រើនភ្ញាក់ផ្អើលនិងផ្ទុះសំណើចយ៉ាងខ្លាំង ។
ជាងនេះទៅទៀត ទោះបីលោក Phutanate Hongmanop និងនាង Butsakon tantiphana មានអាយុខុសគ្នាដល់ទៅជាង ១០ ឆ្នាំក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកទាំង ២ មានចិត្តមួយថ្លើមមួយទុកសម្រាប់បណ្តុះស្វាមីភក្តីនឹងគ្នា នេះគឺជាជម្រើសដែលល្អបំផុត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook