ស្ទឹងត្រែង៖ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត ឃាត់ខ្លួនបរុសម្នាក់ ប្រើហិង្សា យកប្រេងសាំង ជះលើប្រពន្ធរបស់ខ្លួន ឲ្យឆេះ រាលដាលរងរបួសធ្ងន់។
ការឃាត់ខ្លួន និងបញ្ជូនមកការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ ២០១៤ នៅភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង។
តាមពត៌មានបានឱ្យដឹងថា ដើមហេតុ ដោយសារ ជនសង្ស័យជាប្តី ផឹកស្រវឹងហើយចូលផ្ទះ ឃើញប្រពន្ធនិយាយ ទូរស័ព្ទ ខណៈនោះជនសង្ស័យបានសួរទៅប្រពន្ធថា និយាយជាមួយនរណា ប៉ុន្តែ ប្រពន្ធមិនតមាត់ មិននិយាយ រក ក៏យកប្រេងសាំងចំណុះ៥លីត្រ ជះលើប្រពន្ធ ធ្វើឱ្យប្រេសាំងនោះ ហូរទៅក្រោមផ្ទះ ប៉ះនិងពំនូកភ្លើង ក៏ឆាប ឆេះឡើងមកលើ បង្កការឆេះរាលដល់ ប្រពន្ធរបស់ខ្លួនរងរបួសធ្ងន់តែម្តង ហើយជនរងគ្រោះ បានរត់ចុះទៅទន្លេ។
លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ មានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ជន សង្ស័យ បានត្រឡប់មកពីផឹកស្រា ឃើញប្រពន្ធកំពុងតែនិយាយទូរស័ព្ទ មានការ ប្រចណ្ឌ ហើយក៏ខឹងប្រពន្ធ មិននិយាយរកក៏បានយកប្រេងសាំងជះលើប្រពន្ធ បណ្តាលឱ្យភ្លើង ឆាបឆេះរាលដាលពេញខ្លួន។
លោក ហោ វុទ្ធី នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាន់ សុផា ជនជាតិឡាវ អាយុ ៣៤ឆ្នាំ រីឯជនរងគ្រោះ មានឈ្មោះ ថាន់ ខាន់ ជនជាតិឡាវ អាយុ២២ឆ្នំា ពួកគេទាំង២នាក់ ជាប្តី ប្រពន្ធនឹងគ្នា រស់នៅភូមិ ឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង។ ជន សង្ស័យដែលបង្កហេតុ បានកសាង សំនុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់៕