ភ្នំពេញ៖ លោកអភិបាលខណ្ឌមានជ័យ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅកន្លែងកើតហេតុ ឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យ ឆេះក្លឹបកម្សាន្ត Key Club នេះ មានចំនួន៧នាក់ដែលជាប់នៅខាងក្នុង ហើយបានជួយសង្គ្រោះ, ប៉ុន្តែក្នុងនោះស្លាប់៤នាក់ជាមនុស្សស្រីទាំងអស់ និង៣នាក់ទៀតរងរបួសធ្ងន់តែម្តង។
តាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងប្រមាណ ១០៖១៥យប់ ថ្ងៃនេះ មានមនុស្សប្រុសនិងស្រី រហូតដល់ចំនួន៥នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីកន្លែងអគ្គិភ័យឆេះក្លឹបកម្សាន្ត Key Club ។
ក្លឹបកម្សាន្ត Key Club ស្ថិតនៅម្ដុំចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេតុការណ៍អគ្គិភ័យនេះ គេសង្ស័យនៅមាន មនុស្ស ជាប់នៅក្នុងទៀត។ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ខណៈពេលនេះក្រុមពន្លត់ អគ្គិភ័យ កំពុងជួយសង្គ្រោះ ក្រុមពន្លត់អគ្គិភ័យបាននឹងកំពុងអន្តរាគមន៍បាញ់ពន្លត់។
តាមការឲ្យដឹងក្នុងចំណោមមនុស្ស៥នាក់នោះ មានម្នាក់ជាថៅកែក្លឹបនេះ។ ពាក់ព័ន្ធមូលហេតុនៃការឆេះ មិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល