CamNews

តារា 

2NE1 TV នឹងត្រូវបានចុះផ្សាយនៅ​ស្ថានីយ៍ ​ទូរទស្សន៍​ CTN

កម្មវិធី 2NE1TV បាន​ត្រឡប់​មក​វិញ​ហើយ ​ហើយ​ការ​ត្រឡប់​មក​វិញ​នេះ នឹង​ធ្វើ​ការ​ផ្សាយ
​នៅ​ជុំ​វិញ​ពិភពលោក​ ដែល​ក្នុង​នោះ​ក៏​មានកម្ពុជា​យើង​ផង​ដែរ​។​

ការ​ចាក់​ផ្សាយ​មុន​គេ​ នឹង​ធ្វើ​ឡើង​នៅ​ស្ថានីយ៍ Mnet US របស់​អាមេរិក​ នៅ​ថ្ងៃទី17 ខែកក្កដា
ឆ្នាំ2011​ វេលាម៉ោង​ 8យប់​។​បន្ទាប់​ពី​​ការ​ផ្សាយ​នៅ​អាមេរិក​ហើយ 2NE1TV រដូវកាល​ទី​3 នឹង​
ចាក់​ផ្សាយ​ជាផ្លូវ​ការ​ ដោយ​មាន​ការ​ដាក់​ឈ្មោះ​ថ្មី​ថា 2NE1TV LIVE:WORLDWIDE។​

ទូរទស្សន៍ Mnet Korea នឹង​បញ្ចេញ​នូវ​ស៊េរី​ថ្មី​នៅថ្ងៃ​ទី 19 ខែ​កក្កដា ហើយ​ប្រទេស​ផ្សេងទៀត
នឹង​ធ្វើ​ការ​ចាក់​ផ្សាយ​បន្ទាប់​ពី​នោះបន្ដិច​។ ក្នុង​នោះរួម​មាន​ប្រទេស​កម្ពុជា​យើង នៅ​ស្ថានីយ៍
​ទូរទស្សន៍​ CTN, នៅ​ប្រទេស​ថៃ ទូរទស្សន៍ TrueVision, នៅ​វៀត​ណាម ទូរទស្សន៍ YAN TV។
ខណៈ​ពេល​នោះ​ដែរទូរទស្សន៍ tvN Asia និង Channel V International នឹង​ចាក់​ផ្សាយ​កម្មវិធីនេះ នៅទីក្រុង​ហុង​កុង តៃវ៉ាន់ ប្រទេស​សិង្ហបុរី អូស្រ្ដាលី មីយ៉ាន់ម៉ា និងម៉ាឡេស៊ី​។

2NE1 TV Season 2

ប្រភព៖ 360Kpop
ដោយ៖ ណាវី ។

Tags: