CamNews

ព័ត៌មានជាតិ 

ករុណា ពេជ្រ ឡើងវីឡាថ្មី​តម្លៃជាង​កន្លះ​លានដុល្លារ

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីល្បាញ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហាញផ្ទះថ្មីរបស់ខ្លួន ស្ថិតក្នុងបុរីពិភពថ្មី ជាមួយនឹងការរៀបចំ តុបតែង លំអរក្នុងវិធីក៏ល្អឥតខ្ចោះ ជាមួយអាហារប៊ូហ្វេ និងស្រាថ្លៃៗ ហើយត្រូវបានគេមើលឃើញថា ជាពិធីល្អជាងគេប្រចាំឆ្នាំ ។

តារាចម្រៀង ករុណា ពេជ្រ បានប្រាប់ LookingTODAY ថា នេះជាផ្ទះទី២របស់លោក ដែលកាលមុនលោកស្នាក់នៅជិតហ្នឹងដែរ តែផ្ទះនោះតំលៃ ១២ម៉ឺនដុល្លារ ឥឡូវលោកបានជួលឲ្យគេ ហើយក៏សម្រេចចិត្តមកនៅ ផ្ទះថ្មីនេះតែម្ដង ។ ករុណា ពេជ្រ ចង់និយាយថា វិឡាដ៏ស្កឹមស្កៃនេះ លោកបង់រំលោះ មិនបានទិញផ្ដាច់ឡើយ លោកបង់បាន៣០ភាគរយហើយ ។ ក្នុងនោះត្រូវបង់មួយខែជាមធ្យម២០០០ដុល្លារ រយៈពេល១៧ឆ្នាំ ទៀតឯណោះ ទើបរួចថ្លៃផ្ទះនេះ ។

ដើម្បីជៀសវាង ពាក្យចចាអារ៉ាមមិនល្អថា ករុណា ពេជ្រ ត្រូវបានគេ ឧបត្ថម្ភ លោកបានបញ្ជាក់បន្ថែមថា រឿងប្រាក់ចំណូលលោកហាក់បារម្ភតិចតួច តែលោកបានគិតច្បាស់លាស់ណាស់ មុននឹងទិញផ្ទះថ្មីនេះ ព្រោះមានប្រាក់ចំណូលច្បាស់លាស់ពីសិល្បៈ និងប្រាក់ចំណេញប្រចាំខែ ដែលបានពី ក្លឹបថោន ខណៈមានភាគហ៊ុនក្នុងក្លឹបនេះ ដែលថៅកែលោកបានចែកឲ្យ រួមនឹងមុខរបរថ្មីៗ ដែលលោកបានង្កើតឡើង ។ ករុណា ពេជ្រ ជឿជាក់ថា ការបង់រំលោះ នឹងរលូន មិនមានបញ្ហាឡើយ ។ អ្នកជំនាញអចលនទ្រព្យបានវាយតម្លៃថា ផ្ទះលោក ករុណា ពេជ្រ មិនក្រោម ៦០ម៉ឺនដុល្លារឡើយ ។

ចំណែកវត្តមានអ្នកសិល្បៈ លោកបានប្រាប់រួចហើយថា លោកអញ្ជើញត្រឹមតែ២០ទៅ៣០នាក់ប៉ុណ្ណោះ ព្រោះក្រែងចិត្តមិនហ៊ានហៅឡើយ ហៅតែអ្នកសិ្នទ្ធៗ។ តែអ្វីដែលគេឃើញ អ្នកសិល្បៈតិចមែន តែសុទ្ធជាកំពូលតារាប្រចាំប្រទេស៕


ផ្ដល់សិទ្ធដោយ៖​ LookingTODAY


Tags: Social News Cambodia PP