CamNews

ព័ត៌មានជាតិ 

នារីក្លាហាន ៣នាក់ ដេញតាមចោរ ឆក់ខ្សែក រួចធាក់ផ្តួល និងក្របួចបាន ពេលម៉ូតូ ចោរអស់សាំង

ភ្នំពេញ : នារីក្លាហាន ៣នាក់ បានដេញចោរឆក់ខ្សែក ២ករណីផ្សេងគ្នា រហូតធាក់ផ្តួលម៉ូតូចោរ និង ក្របួចបានចោរ ពេលអស់សាំងម៉ូតូ ។

ករណីទី១ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវ លេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ ករណីនេះ បានកើតឡើងនៅ ពេល នារីម្នាក់ម្នាក់ ឈ្មោះ លី សុផល អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌ មានជ័យ បានជិះម៉ូតូតែ ម្នាក់ឯង ស្រាប់តែដល់ ចំណុចកើតហេតុ ត្រូវជនសង្ស័យម្នាក់ ជិះ ម៉ូតូមួយគ្រឿង មកធ្វើសកម្មភាព ឆក់ខ្សែក ហើយបើករត់ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅពេលដែលជនសង្ស័យ បើកម៉ូតូរត់នោះ នារីក្លាហានរូបនេះ បានស្រែកឆោឡោ និងបើកម៉ូតូដេញតាមចោរ រហូតធាក់ផ្តួល ហើយពេលនោះ មានប្រជាពលរដ្ឋ ជាច្រើននាក់ មកឡោមព័ទ្ឋ និងវាយមួយដៃមួយជើងម្នាក់ ប៉ុន្តែលិចមុខបក្ខពួករបស់វា ជិះម៉ូតូ មក ក្បែរ រួចរំដោះយកទៅបាត់ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានដកហូតម៉ូតូ របស់ជនសង្ស័យ រូបនេះ យកទៅរក្សាទុក ។

ដោយឡែកករណីទី២ បានកើតឡើងនៅវេលា ម៉ោង៤រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ស្ថិតតាម បណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ខណ:ដែលមាននារី២នាក់ ជាបងប្អូន បង្កើត បានជិះម៉ូតូ ឌុបគ្នា ស្រាប់តែលិចមុខជន សង្ស័យ ២នាក់ មកធ្វើសកម្មភាពឆក់យកខ្សែក រួចបើករត់ ប៉ុន្តែភ្លាមៗនោះ នារីរងគ្រោះ២នាក់បងប្អូន បានបើកម៉ូតូដេញតាម មកដល់ជិតស្ថានីយ បូមទឹក បឹងត្របែក ស្រាប់តែម៉ូតូ ចោរអស់សាំង ទើបក្របួច បានជនសង្ស័យម្នាក់ ដែលជាអ្នកធ្វើ សកម្មភាព ជិះពីក្រោយ ខណ:ដែលជនសង្ស័យ ជាអ្នកបើក បានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ ដែលត្រូវនារីរង គ្រោះក្របួចបាននេះ មានឈ្មោះ លឿង វាសនា អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិ ត្នោតជ្រុំ សង្កាត់បឹងទំពុន និងម្នាក់ទៀត ដែលរត់គេចខ្លួននោះ ឈ្មោះ ហេង ហៅ តឿ នៅក្នុងអង្គការភាពញញឹម៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ