CamNews

ព័ត៌មានជាតិ 

ភ្លើងប្រច័ណ្ឌ ប្តីទាញកាំបិតបុ័ងតោ កាប់ចិញ្ច្រាំប្រពន្ធ រាប់កាំបិត ស្លាប់យ៉ាងអណោចអាធម

បន្ទាយមានជ័យ ៖ ដោយសារតែភ្លើងប្រច័ណ្ឌ ប្តីកំណាច បានទាញកាំបិតកាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម ដោយ ហេតុការណ៍នេះ បានកើតឡើង កាល ពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិដូនឡឹក​ឃុំសំបួរ ស្រុកមង្គលបូរី ។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម បានបញ្ជាក់នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះថា ជនល្មើសជាប្តីចុងមានឈ្មោះ អ៊ុយ ហឿតអាយុ៤៥ឆ្នាំ រីឯជនរងគ្រោះឈ្មោះ ឆែម អ៊ឹង អាយុ៤២ឆ្នាំ (ប្រពន្ធចុង) មានកូន៤នាក់ ស្រី១នាក់។

បើតាមលោកស្នងការក្រោយ កើតហេតុជនបង្កត្រូវបានកម្លាំងរបស់ លោកចុះទៅឃាត់ខ្លួន ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការ តាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey