CamNews

ព័ត៌មានជាតិ 

ឆ្លៀតពេល ប្រពន្ធកូនអត់នៅ ក៏ល្បួងក្មេងស្រី យកមកផ្ទះចាប់រំលោភបានសម្រេច

កំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ បានល្បួងក្មេងស្រី ឲ្យមកផ្ទះរបស់ខ្លួន ហើយធ្វើសកម្មភាព ចាប់រំលោភរហូត ដល់បានសម្រេច ព្រោះប្រពន្ធនិងកូនចេញ ទៅរកស៊ីនៅខាងក្រៅផ្ទះបាត់អស់ ។

 ករណីល្បួងក្មេងស្រី យកមកផ្ទះហើយ ចាប់រំលោភរហូតបានសម្រេចនេះ បានកើតឡើងកាលពីពេលម៉ោង ៣ រសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅនេះស្ថិតនៅក្នុងផ្ទះជនសង្ស័យ មានទីតាំងនៅភូមិ ប៉ាងណា ឃុំ ជង្រុក ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ ។

ជនសង្ស័យដែលក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួន យោងទៅតាមពាក្យបណ្តឹងនោះ ត្រូវបានគេស្គាល់ ឈ្មោះ ណៃ នាង អាយុ ៥៩ ឆ្នាំ មានទីលំនៅក្នុងស្រុក ភូមិកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះមាន ឈ្មោះ ង.ស.យ អាយុ ១៤ ឆ្នាំ រស់នៅក្នុងស្រុកភូមិកើតហេតុជាមួយគ្នា ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុក គងពិសី បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបុរស ខាងលើនៅ ក្នុងផ្ទះ ហើយឃើញក្មេងស្រីដើរនៅមុខផ្ទះតែម្នាក់ឯងក៏ស្រែកហៅឲ្យចូលមកក្នុងផ្ទះ ដើម្បីឲ្យនំ ហូប ។ ពេលក្មេង ស្រីដើរចូលទៅ បុរសវ័យចំណាស់ខាងលើក៏ ធ្វើសកម្មភាពចាប់រំលោភរហូតដល់បាន សម្រេចតែម្តង រួចហើយ ធ្វើការគំរាមមិនឲ្យនិយាយប្រាប់គេ បើហ៊ានតែនិយាយនឹងសម្លាប់ ចោលមួយពូជ ។ តែក្រោយកើតហេតុ ក្មេងស្រីរងគ្រោះក៏យករឿងរ៉ាវខាងលើ ទៅនិយាយប្រាប់ឪពុកម្តាយ ក៏ទៅប្តឹងមន្ត្រីនគរបាល ឲ្យធ្វើការ ចាប់ខ្លួនតែម្តងទៅ ។

តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេង ស្រីខាងលើនេះ បានសម្រេចពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ អនុវត្តតាម ច្បាប់បន្ត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kompong Spue