CamNews

ព័ត៌មានជាតិ 

ទើបចេញពីគុក ក្នុងករណី ឆក់ខ្សែក ឥឡូវចូលគុកវិញ ពីបទចាប់រំលោភ ស្រ្តីលក់ អេតចាយ

ភ្នំពេញ : បុរសតណ្ហាក្រាស់ម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅទី១ ខណ្ឌមានជ័យ
ចុះទៅឃាត់ ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ខណ:ដែលជនសង្ស័យ រូបនេះបានធ្វើ សកម្មភាព
ស្ទុះទៅឱបរឹត ស្រ្តីលក់ អេតចាយម្នាក់ ប្រុងចាប់រំលោភ តែមិនបានសម្ររច ហើយត្រូវស្រ្តីរង
គ្រោះ ដែលមានអាយុ ៤៦ឆ្នាំ ស្រែកឆោឡោ ហើយប្តឹងទៅ សមត្ថកិច្ច។

ជនសង្ស័យល្មោភកាម រូបនេះត្រូវបានសមត្ថកិច្ចមូលដ្ឋាន និយាយថា ទើបនឹងចេញពីពន្ឋនាគារ
កាលពីឆ្នាំ ២០១២ ពីបទឆក់ខ្សែក ឥឡូវត្រូវចូលពន្ឋនាគារវិញ ពីបទចាប់រំលោភមិនបានសម្រេច។

នាយនគរបាលប៉ុស្តិ៍ ច្បារអំពៅទី១ លោកហ៊ុន សុផលបាននិយាយថា ជនល្មោភកាម ដែលត្រូវ
ឃាត់ខ្លួនខាង លើនេះ ឈ្មោះ នេត ប្រាក់ អាយុ ២៦ឆ្នាំ រស់នៅក្បែរផ្ទះស្រ្តី រងគ្រោះ ក្នុងភូមិព្រែក
សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ។ រីឯស្រ្តីរងគ្រោះ ឈ្មោះ ស៊ិន សៅ អាយុ ៤៦ឆ្នាំ មុខរបររើស
អេតចាយលក់ ។ បើតាមលោកមេប៉ុស្តិ៍ បានឲ្យដឹងថា ករណីប៉ុនប៉ងចាប់រំលោភ មិនបានសម្រេច
ខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះស្រ្តីរងគ្រោះ។
បើតាមលោកមេប៉ុស្តិ៍ មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានចុះពីលើផ្ទះដោយស្លៀករ៉ូប ហើយពេល
នោះ ជនសង្ស័យដែលដេកនៅខាងក្រោមផ្ទះបានឃើញដល់គល់ភ្លៅ ស្រ្តីរងគ្រោះ ដោយសារតែ
ខ្យល់បក់បំប៉ើងរ៉ូប រួចហើយជនសង្ស័យ ក៏ស្ទុះទៅឱបរឹត ប៉ងចាប់រំលោភ ។

លោកមេប៉ុស្តិ៍បានបន្តថា ភ្លាមៗនោះស្រ្តីរងគ្រោះ បានស្រែកឆោឡោ ហើយកម្លាំងសមត្ថកិច្ច ក៏បាន
ចុះមកឃាត់ខ្លួនតែម្តងទៅ។ បច្ចប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះ អាសន្ននៅអធិការ
ដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ