តារាថៃ ៖ តារាសម្តែងស្រីរាងតូចច្រឡឹង នាង Sakolrat Wornurai ត្រូវបានគេដឹងថា ជានារីម្នាក់ដែលពូកែក្នុងការជ្រើសរើសម៉ូតខោអាវបានស្អាតៗ ជាពិសេសគេសង្កេតឃើញសក់របស់នាងខ្លី ប៉ុន្តែគ្រប់ពេលដែលនាងធ្វើម៉ូតសក់គឺតែងតែស្រស់ស្អាតរហូត បូករួមជាមួយនិង ការស្លៀកពាក់បែបសុីវិល័យរបស់នាងថែមទៀត ។
ដោយយោងតាមគេហទំព័រផ្លូវការរបស់ប្រទេសថៃ បានឲ្យដឹងថា គ្រប់ពេលស្លៀកពាក់ដែលនាងពាក់ សុទ្ធតែជារបស់ដែលមានម៉ាកល្បី និងពេញនិយមជានិច្ច ហើយនាងជាតារាសម្តែងម្នាក់ដែលមានរាងតូចច្រឡឹង ប៉ុន្តែបើនិយាយពីសម្រស់វិញគឺមិនចាញ់ តារាផ្សេងៗឡើយ ។
ដូច្នេះហើយប្រសិនបើមានអ្នកណាដែលមានសក់ខ្លី និងរាងតូចច្រឡឹងដូចជានាង Sakolrat Wornurai អាចជ្រើសរើសម៉ូតសក់ និងការស្លៀកពាក់តាមនាងបាន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook