CamNews

តារា 

តារាប្រុស Film Thanapat នឹងសម្ដែងរួមជាមួយតារាស្រី Esther Supreeleela

តារាប្រុសលោក​​ Film Thanapat នឹងសម្ដែងរួមជាមួយតារាស្រីនាង Esther Supreeleela នៅក្នុងខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 TV ។



យោងតាមព័ត៌មាន Daradaily ខ្សែភាពយន្ដភាគថ្មីនេះ នឹងត្រូវផលិតដោយលោក Tongchai Prasongsanti ដែលជាផលិតករខ្សែភាពយន្ដភាគប្រចាំផលិតកម្ម Por Dee Com ។

នេះជាលើកទីមួយហើយ ដែលតារាប្រុស Film Thanapat និងតារាស្រី Esther Supreeleela សម្ដែងរួមគ្នា នៅក្នុងការភាពយន្ដភាគ។

Puri Hiranprueck, Sawitri Samiphak និងតារាប្រកបដោយទេពកោសល្យជាច្រើនរូបទៀត ក៏នឹងចូលរួមសម្ដែង ក្នុងខ្សែភាពយន្ដភាគនេះផង ដែរ ។



តើប្រិយមិត្តរំភើបក្នុងការទស្សនា​ ខ្សែភាពយន្ដភាគថ្មីនេះ ជានឹងការសម្ដែងរបស់តារាទាំងពីរដួងនេះមែនទេ ? បើដូច្នេះ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate