ភ្នំពេញ៖ លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល នៅវេលាម៉ោង១រសៀលថ្ងៃទី១៨ ខែកក្កដានេះ ថា លោក សុខ ប៊ុន ត្រូវបានតុលាការ ចេញដីកា ឃុំបណ្តោះអាសន្នហើយ ដោយបញ្ចូនទៅកាន់ ពន្ធនាគារព្រៃស ។
ពាក់ព័ន្ធការបញ្ជូនលោក សុខ ប៊ុន ចេញពីសាលាដំបូងរាជធានីភ្នំពេញ នោះអ្នកកាសែតជាច្រើននាក់ មិនដឹងនោះទេ ។
លោក សុខ ខេមរិន្ទ បានបញ្ជាក់ ថា លោក សុខ ប៊ុន បានបញ្ជូនមកដល់តុលាការ ក្រុងភ្នំពេញហើយ នៅម៉ោង ៨និង៥០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ពាក់ព័ន្ធនឹងរឿងប្រើហឹង្សាលើកញ្ញា សាសា ហើយកម្លាំងរបស់លោកអ្នកនាំខ្លួនពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់តុលាការ។
នៅក្នុងពេលចូលបំភ្លឺ នៅសាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥នេះ កញ្ញាសាសា បានស្នើឱ្យតុលាការ ផ្តន្ទាទោស លោក សុខ ប៊ុន ទៅតាមផ្លូវច្បាប់ ដោយមិនព្រមទទួលយកសំណងអ្វីនោះទេ ។ កញ្ញាបានប្រាប់ភ្នាក់ងារ Fresh News ខណៈដើរចេញពីតុលាការ នៅវេលាម៉ោង១១៖០០ព្រឹកនេះថា រឿងទាមទារសំណង សាសាបានទុកលទ្ធភាព ឱ្យឪពុកកញ្ញា ជាអ្នកទាមទារសំណង ប៉ុន្តែពេលនេះ នឹងកំពុងត្រៀមខ្លួន ទៅព្យាបាលត្រចៀកម្ខាង នៅប្រទេសថៃ ដោយសារតែ មានបញ្ហាមិនអាចស្តាប់ឮបាន៕
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងជាសាធារណៈ ក្នុងពិធីចែកសញ្ញាបត្រដល់សាមណៈសិស្ស-និស្សិត ដោយព្រមានធ្ងន់ៗឲ្យលោក សុខ ប៊ុន បង្ហាញខ្លួន និងចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន លើអំពើហិង្សាដ៏ឃោឃៅចំពោះនាង កាលពីរាត្រីថ្ងៃទី២ ខែកក្កដា កន្លងទៅ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល