CamNews

កំសាន្ត 

មកស្គាល់តារាប្រុសស្រី ដែលទទួលបានប្រជាប្រិយភាពខ្លាំង លើទំព័រព័ត៌មានមួយនេះ

ខាងក្រោមនេះ គឺជាតារាប្រុសស្រី ដែលមានប្រជាប្រិយភាពខ្លាំងបំផុត នៅលើទំព័រព័ត៌មាន Thai Update សម្រាប់សប្ដាហ៍ទី ៤ នៃខែមិថុនា ឆ្នាំ ២០២១ ៖

  1. 1.    កញ្ញា Bella Ranee

កញ្ញា Bella Ranee ជាប់ចំណាត់ថ្នាក់លេខ ១ ជាថ្មីម្ដងទៀត នៅលើតារាង នៃតារាប្រុសស្រី ដែលមានប្រជាប្រិយភាពខ្លាំងបំផុត នៅលើទំព័រព័ត៌មាន Thai Update នៅសប្ដាហ៍នេះ ។ អ្នកអានភាគច្រើន មានការចាប់អារម្មណ៍ចំពោះខ្សែភាពយន្ដ និងព័ត៌មានចុងក្រោយរបស់នាង ។

  1. 2.    លោក Nadech Kugimiya និងកញ្ញា Yaya Urassaya

ដូចសព្វមួយដងដែរ លោក Nadech Kugimiya និង Yaya Urassaya ក៏មានឈ្មោះ នៅលើតារាងសម្រាប់សប្ដាហ៍នេះផងដែរ ។ គូស្នេហ៍គួរឱ្យស្រលាញ់នេះ ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមតារា ដែលមានប្រជាប្រិយភាពដទៃទៀត ។

  1. 3.    កញ្ញា Bua Nalinthip

អ្នកជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើតារាង គឺតារាស្រីកំពុងរះ Bua Nalinthip ដែលកំពុងបង្ហាញទេពកោសល្យសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដថ្មីរឿង  “Praomook”។

  1. 4.    លោក James Jirayu និងតារាជាច្រើនរូបទៀត


តារា ដែលជាប់ Top 5 ៥រូប គឺមានដូចជា James Jirayu, Great Warintorn, Kao Supassara, និង  Krating Khunnarong ។

  1. 5.    លោក Pope Thanawat

កំពូលតារាប្រុស Pope Thanawat មានវត្ដមាន ក្នុងតារាងនេះ ជាថ្មីម្ដងទៀត នៅសប្ដាហ៍នេះ ជាមួយនឹងចំណាត់ថ្នាក់លេខ ៥ ៕



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates