CamNews

ព័ត៌មានជាតិ 

បើកម៉ូតូ ធ្លាក់ចូលប្រឡាយ ស្លាប់ ពេលបញ្ជូនទៅ មន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឡើងដោយខ្លួនឯង ធ្វើឲ្យបុរសវ័យចំណាស់ម្នាក់ អាយុជាង ៥០ឆ្នាំ បានស្លាប់ ដោយសារតែបើកម៉ូតូធ្លាក់ចូលប្រឡាយទឹក បន្ទាប់ពីសមត្ថកិច្ចបញ្ជូនទៅ កាន់មន្ទីរពេទ្យ បានពាក់ កណ្តាលផ្លួវ ក៏បានស្លាប់បាត់បង់ជីវិត ដោយមិនស្គាល់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង៦និង១៥នាទី នៅមុខភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ចន្លោះគីឡូម៉ែត្រ២៨និង២៩ មានម៉ូតូ១គ្រឿងម៉ាកហុងដាគុបជ្រុង C.៥០ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1G-6181បើកបរមិនស្គាល់ឈ្មាះ ពុំមានឯកសារសំគាល់ខ្លួន អាយុប្រហែល៥៤ឆ្នាំ បានបើកពីទិសខាងកើតមកទិសលិច មកដល់ចំណុចកើតហេតុក៏បានធ្លាក់ចូល ប្រឡាយទឹកខាងជើង ថ្នល់ជាតិ។

ក្រោយពេលកើតហេតុកម្លាំងជំនាញក៏បាន ហៅរថយន្តសង្គ្រោះយកទៅព្យាបាលបានពាក់កណ្ដាលផ្លូវ ជនរងគ្រោះក៏បានដាច់ ខ្យល់ស្លាប់បាត់ទៅហើយ បច្ចុប្បន្នសពបានយកមកតម្កល់ទុកក្នុងវត្តភូមិថ្មីឃុំ បែកចាន ដើម្បីស្វែងរកបងប្អូនមកទទួល៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news