CamNews

ព័ត៌មានជាតិ 

សង្សារមួយគូ ឌុបគ្នាដើរលេង ពេលយប់ ជួបគ្រោះថ្នាក់ចរាចរស្លាប់ លើស្ពានគីហ្សូណា

កំពង់ចាមៈយុវជន និងនារីវ័យក្មេងម្នាក់ បានស្លាប់យ៉ាងអាណោច អាធមក្រោយពីពួកគេ ជួប
ឧបតិហេតុគ្រោះថ្នាក់ ចរាចរដ៏គួរឲ្យរន្ធត់ មួយកាល ពីវេលាម៉ោង ១១និង២៥នាទីយប់ ថ្ងៃទី៥
ខែមិនា ឆ្នាំ២០១៣ នៅចំណុច លើស្ពានគីហ្សូណា ខេត្តកំពង់ចាម ។

អនុសេនីយ៍ឯក គឹម វុទ្ធី ប្រធានគោលដៅ ស្ពានគីហ្សូណា បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ
ក្នុងគ្រោះថ្នាក់ចរាចរខាងលើនោះ មានឈ្មោះ ធឿន ភក្ត្រា ភេទប្រុស អាយុ២០ឆ្នាំ មានទី
លំនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នជាជាងជួសជុល
រថយន្តនៅក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម. ២ឈ្មោះ ងួន ចាន់នី ភេទស្រី
អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក បច្ចុប្បន្ន ធ្វើការនៅ
ហាងគុយទាវមួយកន្លែងស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាសដែរ ។

អនុសេនីយ៍ឯក គឹម វុទ្ធី បានបន្តថា នៅវេលាម៉ោងជិតពាក់កណ្តាលយប់នោះ សមត្ថកិច្ចដែល
យាមនៅគោលដៅស្ពាន បានឮសម្លេងដួលម៉ូតូ នៅ ចំណុច លើស្ពានគីហ្សូណាចន្លោះ សសរ
ប៉េ១១ និងប៉េ១២ហើយភ្លាមនោះ បានឃើញជនរងគ្រោះស្លាប់នៅចំណុចកើតហេតុនោះ ។
ហើយ ករណី នេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា មុនកើតហេតុ ជនរងគ្រោះបាន
ជិះម៉ូតូម៉ាកស្កុបពី ពណ៌ផ្កាឈូកឡើងស្ពានពី លិចទៅកើត លុះដល់ចំណុចកើតហេតុ ជនរងគ្រោះ
បានបើកម៉ូតូជែងរថយន្តដឹកទំនិញ ហើយវ៉ាក់អើជាមួយរថយន្តមកពីមុខក៏ដួលខ្ទាតម៉ូតូចេញ រីឯ
មនុស្ស ត្រូវរថយន្តកិនស្លាប់ទាំងពីរនាក់តែម្តង ។ដោយឡែក រថយន្តដែលកិនជនរងគ្រោះ បាន
បើករត់គេច ដែលបច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ។

ប្រធានគោលដៅស្ពាន បានឲ្យដឹងទៀតថា សពជនរងគ្រោះទាំងពីរនាក់ ក្រោយហេតុការណ៍
ត្រូវបានរថយន្តសាមុយ មន្ទីរពេទ្យ៧ដេ ដឹកយកទៅ រក្សាទុកដើម្បីរងចាំសាច់ញាតិមកទទួល
ទៅធ្វើបុណ្យតាមប្រពៃណី។

ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោក ឡុង ម៉េងសែ បានឲ្យដឹងថា បញ្ហា
គ្រោះថ្នាក់ចរាចរណ៍ បើគិតត្រឹមថ្ងៃទី១ ខែមិនា រហូតមក ដល់ព្រឹកថ្ងៃទី៦ ខែមិនានេះ មាន
ចំនួន៦ករណី .ក្នុងនោះ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ ប្រុស២នាក់ និងរបួសធ្ងន់
ស្រាលចំនួន៨នាក់ ។

លោក ឡុង ម៉េងសែបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គឺបង្កឡើង
ដោយការបើកបរជែងគ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ