CamNews

កំសាន្ត 

អស្ចារ្យមែន! Mark Prin ទទួលដំណែងជា “កំពូលតារាសម្ដែង” នៅព្រឹត្ដិការណ៍‘ Asian Academy Creative Awards’

Mark Prin ទទួលតំណែងជា “កំពូលតារាសម្ដែង” នៅព្រឹត្ដិការណ៍ Asian Academy Creative Awards’ ។ នេះបើយោងតាមគណី Instagram ផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ Thai Channel 3 ។  


Mark Prin គឺជាជ័យលាភីថ្នាក់ជាតិ ពីប្រទេសថៃ សម្រាប់ព្រឹត្ដិការណ៍ផ្ដល់ពានរង្វាន់ ‘Asian Academy Creative Awards’ ឆ្នាំនេះ ។

នៅក្នុងឆ្នាំ ២០២០ នេះ លោកបានបង្ហាញទេពកោសល្យសម្ដែងដ៏អស្ចារ្យ នៅក្នុងខ្សែភាពយន្ដភាគដ៏ពេញនិយមរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 រឿង “My Husband in Law” ។ ម្យ៉ាងទៀត លោកទទួលបានការ Feedback ល្អៗពីទស្សនិកជន នៅក្នុងប្រទេសថៃ និងតំបន់អាស៊ី ។  ទន្ទឹមនឹងនេះ ខ្សែភាពយន្ដភាគថៃរឿង “My Love From Another Star” ក៏ទទួលបានពាន ‘Best Cinematography’ នៅព្រឹត្ដិការណ៍ផ្ដល់ពានរង្វាន់នេះផងដែរ ។



‘Asian Academy Creative Awards’ នឹងប្រកាសជ័យលាភីជាផ្លូវការ នៅខែធ្នូ ឆ្នាំ ២០២០ នេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate