CamNews

ព័ត៌មានជាតិ 

អព្ភូតតហេតុ ចម្លែកធ្លាក់ម្សៅ ពណ៌លឿង ពីលើមេឃ

ព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ មានករណីកើតអព្ភូតហេតុ ចំលែកមួយ
ធ្លាក់កម្ទេច ម៉្សៅពណ៌លឿង ពាសពេញភូមិ។ ហេតុការណ៍នេះកើតឡើងនៅក្រុមទី១២ ភូមិ១
សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុធ្វើឲ្យផ្អើល ប្រជាពលរដ្ឋពាសពេញភូមិ ។

លោក ពុធ សាវ៉ាន ប្រធានភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុបានប្រាប់អ្នកយកព័ត៌មាន
មជ្ឈមណ្ឌល ដើមអម្ពិល ប្រចាំខេត្តព្រះសីហនុថា កាលពីម៉ោងប្រហែលជិត៧ល្ងាច មានប្រជាពល
រដ្ឋ រាយការណ៍មកគាត់ថា មានករណី ធ្លាក់ម្សៅពណ៌លឿងដុំៗ តូចៗប៉ុនចុងចង្កឹះ ពាសពេញភូមិពី
លើមេឃបង្កអោយមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង គាត់ក៏ប្រញាប់រូតរះមកពិនិត្យមើល
ទើបដឹងថា ពិតជាមានម្សៅ ដូចដែលប្រជាពលរដ្ឋរាយការណ៍មែន  ។

ស្ថិតក្នុងហេតុការណ៍នេះដែរមានប្រជាពលរដ្ឋខ្លះរាយការណ៍ទៅលោក សែជូ សិទ្ធិជោត អនុប្រធាន
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ រហូតដល់ម៉ោង ២០និង៣៦នាទី គេឃើញលោក ពី នី ធ្វើការនៅ
មន្ទីរ សុខាភិបាលខេត្ត ផ្នែកកោសល្យវិច័្ឆយបានមកយកកម្ទេចម្សៅពណ៌លឿងនេះទៅពិនិត្យហើយ
ដែរ ។

ស្ថិតនៅ កន្លែងកើតហេតុ លោក ពី នី មិនទាន់អាចឆ្លើយប្រាប់ថាជាអភូតហេតុអ្វីនៅឡើយទេ រង់ចាំ
យកម្សៅ ពណ៌លឿងនេះទៅវិភាគសិនទើបលោកអាចជំរាបជូនបាន ។

ទាក់ទិនបញ្ហានេះដែរប្រជាពលរដ្ឋសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែខ្លាចម្សៅពណ៌លឿង
នេះ មានសារជាតិពុល ព្រោះម្សៅពណ៌លឿងនេះធ្លាក់ចូលពាងទឹក ចូលចានឆ្នាំងនិងសំលៀកបំពាក់
ដែលហាលនៅខាងក្រៅផ្ទះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ