ភ្នំពេញ៖ ជាថ្មីម្តងទៀត អំពើប្លន់ បានបន្តកើត ក្នុងភូមិសាស្រ្ត ខណ្ឌចំការមន ខណៈដែលមនុស្ស៣នាក់ ត្រូវបានក្រុមចោរ ប្រើកំាភ្លើងភ្ជង់ប្លន់ យកម៉ូតូស្កុបពីមួយគ្រឿង នៅមុខហាងម្លប់ស្វាយ៩៩ តាមបណ្តោយ ផ្លូវលេខ៣៨៤ កែងផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមចោរមួយក្រុមបាន ធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូ ពីមនុស្ស ប្រុសស្រី៣នាក់ នៅម៉ោង ៩និង៤៥នាទី យប់ថ្ងៃចន្ទទី១៩ ខែមករា ទល់មុខហាងម្លប់ស្វាយ៩៩ ហើយភាពប្លន់នេះបានសម្រេច ដោយក្រុមចោរ បានយកម៉ូតូរបស់ជនរងគ្រោះ ជិះចេញទៅដោយ សុវត្ថិភាព។ ប៉ុន្តែជុំវិញនិងករណីប្លន់នេះ សមត្ថកិច្ចមូលដ្ឋាន បានព្យាយាមធ្វើការបិទបាំង មិនព្រមបញ្ជាក់ ប្រាប់អំពីហេតុការណ៍នេះទេ ខណៈដែលមួយរយៈចុងក្រោយនេះ អំពើប្លន់ប្រដាប់អាវុធ ក្នុងភូមិសាស្រ្ត កំពង់តែកើតមានឡើងជាបន្តបន្ទាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល