CamNews

តារា 

នាង Jessie អស់សំណើចជាមួយនិង Hater ដែលនិយាយថា នាងវះកាត់ដើមទ្រូង ទាំងសមីខ្លួនគេគ្មានដឹងខ្យល់អីសោះ

តារាកូរ៉េ ៖ នាង Jessie កាលពីពេលថ្មីៗនេះបានបានបង្ហាញខ្លួននៅក្នុងប៉ុស្តិ៍ទូរទស្សន៍ KBS 2TV ហើយក៍លើកយកពាក្យចចាមអារាមថា នាងបានវះកាត់ដើមទ្រូងមកនិយាយផងដែរ ។ 

តារាស្រីរូបនេះបានលើកយករឿងនេះមកនិយាយទាំងទឹកមុខញញឹមថា "ការពិតទៅខ្ញុំនិយាយដោយស្មោះចំពោះអ្នកដែលស្អប់ខ្ញុំ ឬ មិនចូលចិត្តខ្ញុំ បើមិិនចូលចិត្តសូមកុំលើកយករឿងដែលមិនពិតរបស់ខ្ញុំមកនិយាយ ព្រោះបើខ្ញុំបាននវះកាត់ដើមទ្រូងពិតមែន ចុះហេតុអីបានជាត្រូវលាក់បាំង ព្រោះខ្ញុំមិនបានយកលុយអ្នកឯងមកទេ ហេតុអីត្រូវលាក់បាំង ហើយសរុបទៅគឺខ្ញុំពិតជាមិនបានវះកាត់ដើមទ្រូងយ៉ាងពិតប្រាកដមែន" ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo