ឡូយមែន ៖ ស្រ្តីមួយក្រុមបានចាប់ផ្តើមរបរ “Motogirl Tour” ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់លើការដឹកនាំក្រុមភ្ញៀវទេសចរដើរលេងក្នុងប្រទេសកម្ពុជា តាមរយៈម៉ូតូរបស់ពួកគេ។
មូលហេតុដែលធ្វើឲ្យពួកគេសម្រេចចិត្តបង្កើតរបរនេះឡើង ព្រោះតែពួកគេមើលឃើញថាវាជាឱកាសដ៏ល្អមួយ ដែលពុំមាននរណាបង្កើតនៅឡើយទេក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀត ពួកគាត់អាចទំនាក់ទំនងជាមួយជនជាតិបរទេសបាន នឹងអាចផ្សព្វផ្សាយពីវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរទៅកាន់ភ្ញៀវអន្តរជាតិ។ មិនតែប៉ុណ្ណោះ ពួកគាត់អាចរកចំណូលបានដោយខ្លួនឯង សម្រាប់បង់ថ្លៃសាលារៀន និងការចំណាយផ្ទាល់ខ្លួន។
សព្វថ្ងៃ ក្រុម Moto girl tour នេះមានកញ្ចប់សេវាកម្មផ្សេងៗសម្រាប់ភ្ញៀវទេសចរ ដូចជា ដំណើរកម្សាន្តក្នុងទីក្រុងភ្នំពេញ, ដំណើរកម្សាន្តពេលរាត្រី, ការដើរទិញឥវ៉ាន់ និងដំណើរកម្សាន្តទៅជាយក្រុង។ ដំណើរកម្សាន្តនីមួយៗ មានតម្លៃ $12 ឡើងទៅ ហើយភ្ញៀវទេសចរ និងទទួលបានមួកការពារសុវត្ថិភាព អាវភ្លៀង ប្រព័ន្ធGPS និងមគ្គុទេស៍។
បើលោកអ្នកមានបំណងចង់ធ្វើដំណើរកម្សាន្តជាមួយ MotogirlTour លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 015 292 952 ឬសារអេឡិចត្រូនិច motogirltour@gmail.com ៕
អត្ថបទ៖ High
រូបភាពពីហេ្វសប៊ុក