CamNews

ព័ត៌មានជាតិ 

រន្ទះបាញ់ទាំងថ្ងៃ ត្រូវកម្មករម្នាក់ ស្លាប់ចោលប្រពន្ធ និងកូន៧នាក់

ព្រះសីហនុ៖ រន្ទះអប្រិយបានបាញ់កណ្តាលថ្ងៃ ប្រល័យជីវិតកម្មករម្នាក់ ស្លាប់ចោលប្រពន្ធ
និងកូន៧នាក់ កាលពី វេលាម៉ោង ១ និង៤៥នាទីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣ នៅ
ក្នុងដីចំការមួយកន្លែងស្ថិតនៅភូមិអន្លង់ ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ិត ណុប នាយកគ្រប់គ្រងចំការទីកើតហេតុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ឲ្យដឹងថា ជនរង គ្រោះដែលត្រូវរន្ទះបាញ់ផ្តាច់ជីវិតនោះ មានឈ្មោះ ហ៊ុន ហ៊ន ភេទប្រុស អាយុ
៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពុងសិលា ខេត្តព្រះសីហនុ មានប្រពន្ធ
ឈ្មោះ ភិន ស៊ួន និងមានកូន៧នាក់ រៀបការអស់ ២នាក់ហើយ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ បន្ទាប់ពីបានសម្រាកហូបបាយរួច កម្មករ
ក្រុមហ៊ុននាំគ្នា ចេញធ្វើការរៀងៗខ្លួន ខណៈដែលជនរងគ្រោះ រួមនិងកម្មករដទៃទៀត កំពុងធ្វើការ
ដូចសព្វដងនោះ ស្រាប់តែផ្ទៃ មេឃមានពពកខ្មៅ គ្របដណ្តប់ពីលើកសិដ្ឋាន។ ស្រាប់តែពេលនោះ
ក៏មានបាតុភូតរន្ទះបាញ់មួយ ចុះមកត្រូវជន រងគ្រោះតែម្តង។

សពជនរងគ្រោះ ត្រូវបានក្រុមហ៊ុនឧបត្ថម្ភប្រាក់ និងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ