CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះផ្ទះ ប្រជាពលរដ្ឋ ជាង១០ខ្នង នៅខណ្ឌមានជ័យ

ភ្នំពេញ៖ អគ្គិភ័យដ៏សន្ធោសន្ធៅរយៈពេលជិត១ម៉ោង បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង ១០ខ្នង
ក្នុងនោះ ៦ ខ្នង ត្រូវបានឆាបឆេះអស់ទាំងស្រុង និងប្រមាណជា១០ខ្នងផ្សេងទៀត រងផលប៉ះពាល់
បន្តិចបន្តួច។ ផ្ទះប្រជាពល រដ្ឋជួបគ្រោះអគ្គិភ័យនេះ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងភូមិក្បាល
ទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

អគ្គិភ័យ បានចាប់ផ្តើមឆាបឆេះ នៅម៉ោង ៦ និង៥នាទីល្ងាចថ្ងៃទី១៩ ខែតុលា តែត្រូវបានកម្លាំងនគរ
បាលពន្លត់ អគ្គិភ័យ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុង នៅ
ម៉ោង ៦ និង៥០នាទី ល្ងាចថ្ងៃដដែល។

ក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន
១៨គ្រឿង និងប្រើទឹកចំនួន ៣៨រថយន្ត។

បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អគ្គិភ័យនេះ សង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើង។ ទាំង
អាជ្ញាធរ និង សមត្ថកិច្ច មិនទាន់បញ្ជាក់ពីទំហំខូចខាតក្នុងគ្រោះអគ្គិភ័យនេះនៅឡើយទេ។

ទោះបីជាយ៉ាងអគ្គិភ័យនេះ មិនបណ្តាលឲ្យជនណាម្នាក់ រងរបួសនោះឡើយ៕


ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ