CamNews

តារា 

Khmer Super Model ជំនាន់ទី៦ ក្លាយជាព្រឹត្តិការណ៍ ដ៏អស្ចារ្យ និងលក្ខណៈ ទ្រង់ទ្រាយធំ ជាងឆ្នាំមុនៗ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រជែង ជ្រើសរើសតារា បង្ហាញម៉ូដខ្មែរ ជំនាន់ទី៦ "Khmer Super Model Cycle 6" បានក្លាយជាសង្វៀន សិល្បៈដ៏ធំមួយ សម្រាប់ផ្ដល់ឱកាសដល់យុវជន យុវនារី សម័យថ្មី ដែលមានទេព កោសល្យ ខាងសិល្បៈ បានបញ្ចេញនូវ សមត្ថភាពរបស់ខ្លួន និងបាន សម្រេច គោលបំណងប្រាថ្នា ទៅថ្ងៃ អនាគត តាមរយៈមាគ៌ាសិល្បៈ ។ ក្រុមហ៊ុន BKA Entertainmen បានរៀបចំកម្មវិធីនេះ មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ប្រចាំក្នុងប្រទេសកម្ពុជា ក្នុងការ ជ្រើសរើស តារាបង្ហាញម៉ូដអាជីព តារាចម្រៀង ពិធីករ-ពិធីការិនី ការរចនាម៉ូដសម្លៀកបំពាក់ខ្មែរ ទៅតាមក្ដីប្រាថ្នា ឬចំណង់ចំណូលចិត្ត របស់ពួកគេរៀងៗខ្លួន ។

ក្រុមហ៊ុន BKA Entertainmen បានរៀបចំកម្មវិធីសន្នីសិទ សារព័ត៌មាន បង្ហាញពីបេក្ខជន-បេក្ខនារី ដែលបាន ជាប់ក្នុងវគ្គជម្រុះ ចំនួន៣២ រូប កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ នៅក្នុង សណ្ឋាគារភ្នំពេញ ដោយមានការ អញ្ជើញចូលរួម ពីសំណាក់ដៃគូពាណិជ្ជកម្មធំៗ តំណាងពី ក្រសួងវប្បធម៌ អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយស ជាច្រើននាក់ទៀត ។

ថ្លែងក្នុងពិធីសន្នីសិទ សារព័ត៌មាននោះ លោក មែ វិចិត្របុត្រ តំណាងឲ្យលោក ប៊ុនកើដ អាំងអាំ នួយសិរិ អគ្គនាយក ក្រុមហ៊ុន BKA Entertainmen បានឲ្យដឹងថា នេះជាឆ្នាំទី៦ហើយ ដែល BKA Entertainmen ក្រោម ការឧបត្ថម្ភ ពីបណ្ដាក្រុមហ៊ុន មួយចំនួនបានរៀបចំ កម្មវិធីប្រកួតនេះ ជា កម្មវិធីប្រកួត ទ្រង់ទ្រាយធំដំបូងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការជ្រើសរើស តារាបង្ហាញ ម៉ូដអាជីព ទាំងបុរស ទាំងនារី មានទេព កោសល្យ ក៏ដូចជាក្ដីស្រមៃ ចង់ក្លាយជាតារា បង្ហាញម៉ូដ បានចូលខ្លួនបម្រើ ក្នុងវិស័យសិល្បៈ ក៏ដូចជាបំផុស និងនាំមុខ លើវិស័យបង្ហាញម៉ូដ បង្ហាញ នូវ សម្លៀកបំពាក់ ដែលរចនាដោយស្នាដៃខ្មែរ ប្រើប្រាស់នូវហូល ផាមួង និងសូត្រខ្មែរ ឈរលើ ប្រធានបទ "ចំណេះដឹង និងសម្ផស្សដ៏ស្រស់ស្អាត" ។

លោក មែ វិចិត្របុត្រ បានបន្តទៀតថា កាលពីឆ្នាំ២០១៣ តារាបង្ហាញម៉ូដ Khmer Super Model ដែលឆ្លងកាត់ កម្មវិធីប្រកួតនេះ ទទួលបាននូវ ឱកាសការងារជាច្រើន ពិសេសក្នុងការ ដើរបង្ហាញ ម៉ូដ ក្នុងកម្មវិធីផ្សេងៗ ដូចជាកម្មវិធីប្រគំតន្រ្តី និងកម្មវិធីនានា ហើយក្លាយជាចំណុច ចាប់ផ្ដើមដំបូង គេ ដ៏ល្អមួយ ក្នុងការបូក បញ្ចូល រវាង សិល្បៈបង្ហាញម៉ូដ និងសិល្បៈចម្រៀង នៅលើវេទិការ ប្រគំ តន្រ្តី ព្រមទាំងចូលរួម ថតស្ពតពាណិជ្ជកម្ម សម្ដែងក្នុង ខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្ត ទូរទស្សន៍ជាដើម ។

លោក មែ វិចិត្របុត្រ បានបញ្ជាក់ថា ក្នុងកម្មវិធីប្រកួតឆ្នាំទី៦នេះ មានការចូលរួមដាក់ពាក្យ ប្រកួត ប្រជែង លើសពីឆ្នាំមុន ដល់ទៅ៤០% ព្រមទាំងជាឆ្នាំដំបូង ដែលគណៈកម្មការ រៀបចំកម្មវិធីចុះ ទៅជ្រើសរើសផ្ទាល់ ពីតាមបណ្ដាខេត្តនានា ដោយចាប់ផ្ដើមពីខេត្ត សៀមរាប មុនគេ ។ នេះជា កម្មវិធីប្រកួត ប្រកបដោយ យុត្តិធម៌ និងតម្លាភាព រៀបចំដ៏អស្ចារ្យ ព្រមទាំងមានការសហការ ផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍ MyTV ។ ពេលនេះ យើងទទួលបាន បេក្ខនារី Khmer Super Model ចំនួន ១៦រូប និងបេក្ខជន ១៦រូបដូចគ្នា ដោយកម្មវិធីប្រកួត វគ្គផ្ដាច់ព្រ័ត្រ ត្រូវធ្វើឡើងជា លក្ខណៈផ្ទៃក្នុង រួចទើបចាប់ផ្ដើម កម្មវិធីប្រកួត ជាលក្ខណៈ ផ្សាយផ្ទាល់ វគ្គ បង្ហាញសមត្ថភាព បេក្ខជន-បេក្ខនារី Khmer Super Model ចំនួន៤ដង ទើបឈានដល់ កម្មវិធីប្រកួត ផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះ ។ ទោះបីជាយ៉ាងណា កម្មវិធីមានការផ្ញើសារគាំទ្រ លើលក្ខ ខណ្ឌ ដើម្បីបោះឆ្នោតគាំទ្រ ពាន់រង្វាន់តារា បង្ហាញមូដខ្មែរ ប្រជាប្រិយភាព ដែលបាន ផ្ដល់លេខកូដ ពីសំណាក់ ក្រុមហ៊ុន ទូរស័ព្ទ Cellcard ។

សូមបញ្ជាក់ថា កម្មវិធី Khmer Super Model ឆ្នាំ២០១៤នេះ មានការចូលរួមឧបត្ថម្ភ ពីសំណាក់ដៃ គូពាណិជកម្ម ជាច្រើនដូចជា ទឹកដោះគោ BB Gold ស្រាបៀរអង្គរ , ភេសជ្ជៈ Mansome ,គ្លីនិក Wuttisak ,ទឹកអប់ Cologne និង Roll-On 12Plus ទឹកបរិសុទ្ធ AngKor Puro , សណ្ឋាគារ Phmon Penh ស្ករគ្រាប់ Extra Parrot Green Mint និងសហ ការឧបត្ថម្ភ ពីហាងសម្លៀកបំពាក់ ឈីវង៉ ,ស្ទូឌីយោ Chub Chee Vit គ្រឿងសម្អាង Beauty Buffet, Plus Max Group , I-Friend Entertainmen និងផ្សារទំនើប ផារ៉ាហ្គន ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com


ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: star model super model khmer star