កាលពីថ្ងៃទី4កក្កដា អ្នកគាំទ្រ Lady Gaga ចំនួន 108នាក់ បានបង្ហាញនូវសម្លៀកបំពាក់
ដែលត្រូវបានធ្វើដោយខ្លួនឯងតាមស្ទីលដូច Lady Gaga ដើម្បីចូលរួមការប្រកួតច្រៀង
នៅប្រទេស Singapore ដើម្បីទទួលរង្វាន់ជាសំបុត្រ liveshow របស់តារាចម្រៀងនេះនៅ
ថ្ងៃ 7កក្កដាខាងមុខនេះ។
តាមព័ត៌មានលើគេហទំព័រ Channel News Asia បានឲ្យដឹងថាបេក្ខជនបេក្ខនារីទាំង108
នាក់នេះបានចុះឈ្មោះក្នុងការប្រកួតឈ្មោះ Lil Monsters go Gaga ប្រារព្ធដោយក្រុមហ៊ុន
គមនាគមន៍ Singtel របស់ Singapore។
បណ្តាអ្នកគាំទ្រតារាចម្រៀងអាមេរីករូបនេះបាន បង្ហាញនូវទឹកចិត្តខ្លួនដោយត្រាប់តាម
សំលៀកបំពាក់ ឫកកាយនៃការដើរ ឈរ និងរាំ ក្នុងវិឌីអូល្បីៗដូចជា Born This Way,
Paparazzi, Bad Romance�។មិនត្រឹមតែប៉ុណ្ណោះ មានfanជាបុរសស្លៀកពាក់ខោអាវស្រី និងមានfanស្រី ស្លៀកពាក់ខោអាវបុរសទៀតផង។
បេក្ខជនទាំងអស់ខំប្រឹងផ្សព្ធផ្សាយឲ្យបាននូវ "ស្មរតីLady Gaga" តាមការសម្តែងរបស់ខ្លួន។
ការប្រឹងប្រែងរបស់បេក្ខជនទាំងអស់បានធ្វើឲ្យគណះមេប្រយោគ រំភើបចិត្តពេក ដូច្នេះ
គេក៏បានជូនរង្វាន់ជាសំបុត្រមួយគូ នៃប្រគំតន្ត្រីថ្ងៃ 7កក្កដាឲ្យបេក្ខជនទាំងអស់គ្នា។
ប្រភព៖ Channel News Asia
ដោយ៖ ណាវី.