យោងតាមការរាយការណ៍ លោក Mario Maurer និងកញ្ញា Kimmy Kimberley Anne Woltemas នឹងចាប់ដៃគ្នាសម្ដែងម្ដងទៀត នៅក្នុងខ្សែភាពយន្ដភាគថ្មី ។
យោងតាមសារព័ត៌មាន Dardaily ផលិតករភាពយន្ដ Chu Chudapa និង Kong Piya នឹងផលិតរឿងរដូវកាលទី២ នៃខ្សែភាពយន្ដភាគដ៏ពេញនិយមរឿង “Thong Aek Mor Yah Tah Chalong” ។ លោក Mario Maurer និងកញ្ញា Kimmy Kimberley នឹងសម្ដែងជាតួឯក ដូចរដូវកាលទី ១ ដែរ ។
នៅក្នុងឆ្នាំ ២០១៩ ខ្សែភាពយន្ដភាគបែបកំប្លែងនេះ ទទួលបាន Feedback ល្អៗពីទស្សនិកជន នៅពេលចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។ អ្នកគាំទ្រជាច្រើន មានក្ដីរីករាយយ៉ាងខ្លាំង ហើយរង់ចាំទស្សនាខ្សែភាពយន្ដដ៏ពេញនិយមនេះ នៅរដូវកាលទី២ ដែលសម្ដែងដោយ Mario និង Kimberley ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate