CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាព រំលោភសេពសន្ថវៈ លើក្មេងស្រី បានសម្រេច

ក្រចេះ៖ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង ២១ មានករណីរំលោភសេពសន្ថវៈ បានសម្រេច នៅភូមិ តាម៉ៅកណ្តាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណែម ប៊ុនណាង ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិទី១ ឃុំ ស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាសង្ឃ នៅវត្តតោម៉ៅ ។ ចំណែកជនរងគ្រោះឈ្មោះ ធ.ណ.រ ភេទស្រី អាយុ ១៤ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំ នៅការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់ខេត្តក្រចេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Krate